Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនបង់ក្លាដែសជិត ១ពាន់នាក់ស្លាប់រណែល ដោយសារជំងឺគ្រុនឈាម

បានផុស

នៅ

មនុស្សជិត ១,០០០នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាម នៅក្នុងប្រទេសបង់ក្លាដែស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលដែលមន្ត្រីសុខាភិបាលនិយាយថា វាជាការផ្ទុះឡើងនៃជំងឺធ្ងន់ធ្ងរបំផុតរបស់ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រី​សុខាភិបាលព្យាយាម​ទប់​ស្កាត់​ការ​រីក​រាល​ដាល​យ៉ាងសស្រាក់សស្រាំផងដែរ ប៉ុន្តែមន្ទីរពេទ្យជាច្រើនកំពុង​រងការ​រិះគន់​យ៉ាង​ខ្លាំងពីសាធារណជន ត្បិតមានអ្នកស្លាប់បន្តគ្នាសន្ធឹកសន្ធាប់ពេក។

ជាមួយគ្នានោះ វេជ្ជបណ្ឌិត​បាន​កត់​សម្គាល់​ថា ស្ថានភាព​អ្នក​ជំងឺ​គ្រុនឈាម​បច្ចុប្បន្ន​កាន់តែ​យ៉ាប់យ៉ឺន​​បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជាពិសេសប៉ុន្មានសប្ដាហ៍កន្លងមក អ្នកជំងឺបានឆ្លងគ្រុនឈាមបន្តកន្ទុយគ្នា និងបានស្លាប់រហូតជិត ១ពាន់នាក់ឯណោះ។

យោងតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថា ការឆ្លងជំងឺគ្រុនឈាមត្រូវបានរាយការណ៍មកពីក្នុងស្រុកទាំង ៦៤ របស់ប្រទេសបង់ក្លាដែស។ អ្នកជំងឺគ្រុនឈាមរាប់រយនាក់បាននាំគ្នាទៅមន្ទីរពេទ្យក្នុងរដ្ឋធានី Dhaka ដើម្បីស្វែងរកការព្យាបាល ប៉ុន្តែគ្រឿងបរិក្ខារមិនគ្រប់គ្រាន់។ បច្ចុប្បន្នមន្ទីរពេទ្យ​​កំពុង​ខ្វះ​សេរ៉ូមរាប់សិបកំប្លោក ដោយសារ​អ្នក​ជំងឺ​គ្រុន​ឈាម​ ​រង​ការ​ខ្សោះ​ជាតិ​ទឹកខុសពីជំងឺដទៃ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BBC

ចុចអាន៖ ទារកអាមេរិកម្នាក់មានឈ្មោះថា “baby Hulk” ដោយសារជំងឺចម្លែក

ចុចអាន៖ អ្នកវិទ្យាសាស្រ្តអះអាងថា មនុស្សនឹងត្រូវវិនាសខ្ទេចពីផែនដី នៅ ២៥០លានឆ្នាំទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម