ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី Solomon មិនចូលរួមកិច្ចប្រជុំសេតវិមាន ព្រោះមិនចង់ស្តាប់ការស្តីប្រដៅពី រដ្ឋបាលលោក បៃដិន
នាយករដ្ឋមន្រ្តីកោះ Solomon លោក Manasseh Sogavare បានចេញមុខការពារសេចក្តីសម្រេចរបស់គាត់ ក្នុងការមិនចូលរួមកិច្ចប្រជុំកំពូលសេតវិមាននៅសប្តាហ៍នេះ ជាមួយមេដឹកនាំនៃតំបន់ប៉ាស៊ីហ្វិកផ្សេងទៀត ដោយនិយាយថា គាត់មិនចង់ចំណាយពេលស្តាប់ការស្តីប្រដៅ ពីរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន។

លោក Sogavare បានប្រាប់អ្នកយកព័ត៌មានក្រោយវិលត្រលប់មកទីក្រុង Honiara ពីសហរដ្ឋអាមេរិកវិញកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកញ្ញាថា “ខ្ញុំមិនទៅអង្គុយនៅក្នុងកិច្ចប្រជុំ ហើយស្តាប់ពួកគេស្តីប្រដៅខ្ញុំទេ។ ដូចជាគ្មានប្រយោជន៍អ្វីសោះពីការចូលរួមក្នុងកិច្ចប្រជុំ ដែលស្រដៀងនឹងឆ្នាំមុនដែរ។ កិច្ចពិភាក្សា ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ពេលឲ្យមេដឹកនាំកោះប៉ាស៊ីហ្វិកម្នាក់ៗ និយាយបីនាទី ហើយបន្ទាប់មក អ្នកទៅស្តាប់ពួកគេស្តីប្រដៅអ្នក ថាតើពួកគេល្អប៉ុនណា”។
គួរបញ្ជាក់ថា លោក Sogavare បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន នៅទីក្រុងញូវយ៉ក។
កាលពីដើមឆ្នាំនេះ គាត់បានច្រានចោលការត្អូញត្អែរពីសហរដ្ឋអាមេរិកនិងអូស្ត្រាលី ជុំវិញទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់ប្រទេសគាត់ជាមួយចិន ដោយនិយាយថា Solomon បានស្វែងរកកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ជាមួយគ្រប់ប្រទេសទាំងអស់។
លើសពីនេះ គាត់បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីខែកក្កដា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សរណៈថ្មីចំនួន៩ រួមទាំងកតិកាសញ្ញាសន្តិសុខ ដែលអនុញ្ញាតឲ្យទីក្រុងប៉េកាំង ដាក់ពង្រាយប៉ូលិសដើម្បីជួយរក្សាច្បាប់ និងសណ្តាប់ធ្នាប់នៅលើកោះនេះផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កិច្ចព្រមព្រៀងរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ធ្វើឲ្យ ៣ប្រទេស ភ័យខ្លាចខ្លាំង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ