ព័ត៌មានអន្ដរជាតិ
អាមេរិក សរសើរ ហ្វីលីពីន ដែលអង់អាច ហ៊ានកាត់របាំងបណ្តែតទឹករបស់ចិន
មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់មួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកញ្ញាថា ការដែលហ្វីលីពីន ដករបាំងបណ្តែតទឹករបស់ចិន នៅក្បែរថ្មប៉ប្រះទឹក Scarborough Shoal ដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង គឺជាទង្វើដ៏អង់អាច ក្នុងការការពារអធិបតេយ្យរបស់ពួកគេ។

ទីក្រុងម៉ានីល បានសម្តែងការខឹងសម្បា ចំពោះការដាក់រនាំងដ៏វែងរបស់ចិន នៅជិតផ្ទាំងថ្មដែលមានចម្ងាយប្រហែល២០០គីឡូម៉ែត្រ ពីប្រទេសហ្វីលីពីន។
ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយកាលពីថ្ងៃចន្ទទី២៥ខែកញ្ញាថា ខ្លួនបានអនុវត្តប្រតិបត្តិការពិសេស ដើម្បីដករបាំងនោះចេញ ដោយហៅវាថា ជាការបំពានច្បាប់អន្តរជាតិ និងជាគ្រោះថ្នាក់ដល់ការធ្វើនាវាចរណ៍។
ក្នុងអំឡុងពេលសវនាការសភា ឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកនៅអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ លោកស្រី Lindsey Ford បានសរសើរសកម្មភាពរបស់ហ្វីលីពីន និងបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន។

លោកស្រី Ford បានប្រាប់អនុគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការបរទេសរបស់សភាថា “ក្រសួងសូមបញ្ជាក់ឲ្យច្បាស់ថា នៅពេលនិយាយអំពីការប្តេជ្ញាចិត្តនៃសន្ធិសញ្ញារបស់យើងចំពោះប្រទេសហ្វីលីពីន យើងជឿអំពីការវាយប្រហារដោយប្រដាប់អាវុធ ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នាវាសាធារណៈ យន្តហោះ នៅសមុទ្រចិនខាងត្បូង។ នោះរួមទាំងឆ្មាំសមុទ្រហ្វីលីពីនផងដែរ”។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃអង្គារថា ចិនសូមផ្តល់ដំបូន្មានដល់ហ្វីលីពីន ឲ្យបញ្ចៀសការបង្កហេតុណាមួយក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីការកាត់ផ្ដាច់របាំងបណ្ដែតទឹក។
ដែនទឹកជុំវិញតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ត្រូវបានគេស្គាល់ថាជាច្រកនេសាទដ៏សម្បូរបែប ហើយមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ប៉ុន្តែតំបន់ទាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់ចិន ចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ។
យ៉ាងណា យោងតាមសេចក្តីសម្រេចឆ្នាំ២០១៦ ដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិបានទទួលស្គាល់ថា ចិនពិតជារំលោភលើសិទ្ធិនេសាទរបស់ប្រជានេសាទហ្វីលីពីន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន ចេញការព្រមានទៅ ហ្វីលីពីន រឿងកាត់ “របាំងបណ្ដែតទឹក” ក្នុងតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច