Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ទម្លាក់ការទិញអាហារសមុទ្រពី ជប៉ុន ដល់ ៧៥ ភាគរយ

បានផុស

នៅ

ទិន្នន័យនៃការនាំចេញអាហារសមុទ្ររបស់ជប៉ុនទៅកាន់ចិនបានធ្លាក់ចុះ ៧៥ ភាគរយនៅក្នុងខែសីហា បើប្រៀបធៀបនឹងឆ្នាំមុន ដោយសារ​តែបញ្ហាបង្ហូរទឹកសំណល់មានជាតិវិទ្យុ​សកម្ម​ចូលក្នុងមហា​សមុទ្រ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុនបាននិយាយថា ការនាំចេញអាហារសមុទ្រដែលមិនទាន់កែច្នៃកាលពីខែមុនមានតម្លៃប្រហែល ២.១៨ ពាន់លានយ៉េន ឬ ១៤.៦ លានដុល្លារ ។

ប្រទេស​ចិនបាន​ផ្អាក​ការ​នាំ​ចូល​គ្រឿង​សមុទ្រ​របស់​ជប៉ុន​កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ដើម្បីជាការតវ៉ាដល់ប្រទេសជប៉ុន បន្ទាប់ពីការបង្ហូរទឹកសំណល់មានជាតិវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

ពាក់ព័ន្ធបញ្ហានេះដែរ រដ្ឋាភិបាល​ជប៉ុន​គ្រោង​នឹង​ចំណាយ​ថវិកា​បន្ថែមប្រមាណ ១៣៩ លាន​ដុល្លារ​លើ​វិធានការ​សង្គ្រោះ​បន្ទាន់​សម្រាប់​ឧស្សាហកម្ម​នេសាទ ខណៈមូលនិធិដែលមានស្រាប់កាលពីមុន មានប្រមាណ ៥៣៥ លានដុល្លារ ហើយរដ្ឋាភិបាល​ក៏​កំពុង​ធ្វើ​ការ​ដើម្បី​បើក​ទីផ្សារ​អាហារ​សមុទ្រ​ថ្មី​ទៅកាន់​បរទេសផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម