Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសផ្តល់ប្រាក់រង្វាន់ ៥លានដុល្លារសម្រាប់ព័ត៌មាន ឈានដល់ការចាប់ខ្លួនឃាតក សម្លាប់ បេក្ខជនប្រធានាធិបតី អេក្វាឌ័រ

បានផុស

នៅ

សហរដ្ឋអាមេរិក បានប្រកាសផ្តល់រង្វាន់ទឹកប្រាក់៥លានដុល្លារ សម្រាប់ព័ត៌មានលម្អិត ឈានទៅដល់ការចាប់ខ្លួន “មេខ្លោង” ដែលរៀបចំការធ្វើឃាតបេក្ខជនប្រធានាធិបតីអេក្វាឌ័រ។

លោក Fernando Villavicencio (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Fernando Villavicencio ដែល​ធ្វើ​យុទ្ធនាការ​ប្រឆាំង​​អំពើ​ពុករលួយ ត្រូវ​បាន​គេ​បាញ់​សម្លាប់ ​នៅ​ក្នុង​ការ​ជួប​ជុំ​មួយកាល​ពី​ខែ​សីហា។ ប្រធានាធិបតីអេក្វាឌ័រ បាននិយាយនៅពេលនោះថា ការសម្លាប់គឺត្រូវបានរៀបចំផែនការ ដោយក្រុមឧក្រិដ្ឋកម្ម។

ទន្ទឹមនោះ សហរដ្ឋអាមេរិក ក៏បានផ្តល់រង្វាន់១លានដុល្លារផងដែរ សម្រាប់ព័ត៌មានអំពីមេដឹកនាំណាមួយនៅក្នុងក្រុមឧក្រិដ្ឋកម្ម ដែលទទួលខុសត្រូវចំពោះការស្លាប់របស់គាត់។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែលប្រកាសអំពីការផ្តល់រង្វាន់នេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ទីក្រុងវ៉ាស៊ីនតោន នឹងបន្តគាំទ្រប្រជាជនអេក្វាឌ័រ និងធ្វើការដើម្បីនាំបុគ្គលដែលធ្វើឲ្យខូចដល់ដំណើរការប្រជាធិបតេយ្យតាមរយៈឧក្រិដ្ឋកម្មហិង្សា មកទទួលខុសត្រូវមុខច្បាប់”។

លោក Antony Blinken (រូបថត៖ Getty Images)

លើសពីនេះ លោក Blinken បន្ថែមថា ការស៊ើបអង្កេត គឺត្រូវបានគាំទ្រដោយ FBI ហើយរង្វាន់នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋកម្ម។

យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Villavicencio គឺផ្តោតលើការដោះស្រាយអំពើពុករលួយ និងក្រុមឧក្រិដ្ឋជន ហើយគាត់គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនមួយចំនួន ដែលបានចោទប្រកាន់អំពីទំនាក់ទំនងរវាងក្រុមឧក្រិដ្ឋកម្ម និងមន្ត្រីរដ្ឋាភិបាលនៅក្នុងប្រទេសអេក្វាឌ័រ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលសហរដ្ឋអាមេរិក ប្រកាសផ្តល់រង្វាន់សម្រាប់ព័ត៌មានស្តីពីឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តនៅក្នុងប្រទេសផ្សេងៗ ខណៈសប្តាហ៍នេះ អាមេរិកក៏បានផ្តល់រង្វាន់រហូតដល់ ៥ លានដុល្លារ ដើម្បីជួយស្វែងរកលោក Abukar Ali Adan ដែលជាអនុប្រធានក្រុមសកម្មប្រយុទ្ធ al-Shabaab មានមូលដ្ឋាននៅប្រទេសសូម៉ាលីផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អេក្វាឌ័រ ចាប់បានជនបរទេសមួយក្រុម ពាក់ព័ន្ធការធ្វើឃាត បេក្ខជនប្រធានាធិបតី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៦ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៥ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម