Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី ៦ នាក់ព្យាយាមគេចខ្លួនពីបារាំងទៅអង់គ្លេសតាមឡានដឹកទំនិញ

បានផុស

នៅ

ប៉ូលិសបារាំងរកឃើញស្ត្រី ៦ នាក់នៅក្នុងឡានដឹកទំនិញ កាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា ខណៈពេលពួកគេព្យាយាមគេចខ្លួនទៅអង់គ្លេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមស្ត្រីទាំង ៦ នាក់ មានជនជាតិវៀតណាម ៤ នាក់ និងអ៊ីរ៉ាក់ ២ នាក់ ហើយស្ត្រី ៤ នាក់ក្នុងនោះត្រូវគេកំណត់ឲ្យចាកចេញពីបារាំងដាច់ខាតត្រឹមរយៈពេល ៣០ ថ្ងៃប៉ុណ្ណោះ ។ ចំណែកឯស្ត្រី ២ នាក់ទៀតត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសបារាំងដោយរង់ចាំការស្នើសុំសិទ្ធិជ្រកកោនសិន ។

Laetitia Francart រដ្ឋអាជ្ញានៅតុលាការយុត្តិធម៌នៃទីក្រុង Villefranche-sur-Saône បាននិយាយថា ស្ត្រីទាំងនោះចូលទៅក្នុងឡានដឹកទំនិញ ព្រោះគិតថាជារថយន្តដែលនឹងដឹកជញ្ជូនពួកគេទៅកាន់ប្រទេសអង់គ្លេស ។

តាមពិតឡានខាងលើធ្វើដំណើរទៅប្រទេសអ៊ីតាលីទេ ដូច្នេះទើបស្ត្រីម្នាក់សម្រេចចិត្តទាក់ទងទៅ Khue Luu ដែលជាអ្នកសារព័ត៌មាន BBC ដើម្បីសុំជំនួយ ។ ពេលពួកគេនិយាយគ្នា បណ្ដាលឲ្យឮដល់អ្នកបើកបរ ទើបគាត់ឈប់ឡាន រួចទូរស័ព្ទទៅប៉ូលិស ។

លុះប៉ូលិសទៅដល់ ក៏រកឃើញស្ត្រីទាំង ៦ នៅក្នុងទូទឹកកកដែលមានសីតុណ្ហភាព ៦ អង្សាសេ ប៉ុន្តែគ្រប់គ្នាសុទ្ធតែមានសុវត្ថិភាពទេ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ BBC

ចុចអាន៖ អាមេរិក ចាប់អ្នករត់គេចខ្លួនក្នុងបទល្មើសផ្សេងៗជាង ៧៥,០០០ នាក់កាលពី​ឆ្នាំមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម