Connect with us

ព័ត៌មានអន្ដរជាតិ

ម្ដាយនិងកូន​ រត់ពន្ធកូកាអ៊ីន ១៤ គីឡូក្រាម ត្រូវចាប់ខ្លួននៅអាកាសយានដ្ឋាន ​ហ្វីលីពីន

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ស្ត្រីជនជាតិសិង្ហបុរីម្នាក់ និងកូនស្រីត្រូវប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងម៉ានីល ពីបទរត់ពន្ធកូកាអ៊ីនទម្ងន់ ១៤,៣៦ គីឡូក្រាម តម្លៃជាង ១,៣ លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីជាម្ដាយឈ្មោះ Siti Aishan Awang អាយុ ៦៣ ឆ្នាំ មានមុខរបរជាអ្នករត់តុ ចំណែកឯកូនស្រីឈ្មោះ Nur Alayiyah Hanaffe អាយុ ​៣៩ ​ឆ្នាំ ដែលធ្វើជាអ្នកផាត់មុខ ។

ពួកគេបានធ្វើដំណើរពីទីក្រុង Doha ប្រទេសកាតា ហើយត្រូវឃាត់ខ្លួនពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ប្រទេសហ្វីលីពី ។ ក្រោយមក គ្រឿងញៀន និងជនល្មើស ត្រូវប្រគល់ឲ្យភ្នាក់ងារប្រឆាំងគ្រឿងញៀនហ្វីលីពីន ដើម្បីឃុំខ្លួន និងស៊ើបអង្កេតបន្ត ។

ការិយាល័យគ្រឿងញៀនកណ្តាល (CNB) នៅក្នុងប្រទេសសិង្ហបុរីបានឲ្យដឹងថា ខ្លួនក៏ដឹងអំពីករណីនេះដែរ ប៉ុន្តែទុកឲ្យអាជ្ញាធរហ្វីលីពីនដោះស្រាយសិន ៕

ប្រែសម្រួល៖ វារី

ប្រភព៖ todayonline

ចុចអាន៖ សាលាឧទ្ធរណ៍​តម្កល់​ទោស​ស្ត្រី​ម្នាក់​ ឱ្យ​ជាប់ពន្ធនាគារ​២០​ឆ្នាំ​បទ​ជួញ​គ្រឿងញៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម