Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីមែលរបស់ក្រសួងការបរទេស អាមេរិក ប្រហែល ៦ ម៉ឺនករណីត្រូវគេលួច

បានផុស

នៅ

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា អ៊ីមែលរបស់ក្រសួងប្រហែល ៦០,០០០ អ៊ីមែលត្រូវបានគេលួចនៅក្នុងការវាយប្រហារតាមអ៊ីនធឺណិត ខណៈគេសង្ស័យថាប្រព្រឹត្តដោយក្រុម Hacker ដែលមានមូលដ្ឋាននៅប្រទេសចិន ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller

អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានបង្ហាញករណីនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែលោក​បានលើកឡើង​ថា ប្រព័ន្ធ​រក្សាទុកឯកសារ​សម្ងាត់មិន​ត្រូវ​បាន​គេ​លួច​ចូលនោះ​ទេ ។

លោក Miller បញ្ជាក់ថា រដ្ឋាភិបាល​អាមេរិក​កំពុង​ប្រុង​ប្រយ័ត្ន​ខ្ពស់​មែនទែនចំពោះរឿងរ៉ាវវាយ​ប្រហារ​តាម​អ៊ីនធឺណិត​ពី​ប្រទេស​ចិន ដោយសារតែចិនតែងតែធ្វើសកម្មភាពតាមអ៊ីនធឺណិត ក្នុងចិត្តគំនិតអាក្រក់ ហើយពួកគេធ្វើបែបនេះជាមធ្យោបាយនៃការព្យាយាមប្រឆាំងនឹងអំណាចយោធារបស់សហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ក្រុមហ៊ុន Microsoft បានប្រកាសកាលពីខែកក្កដាថា ក្រុម Hacker ដែលមានមូលដ្ឋាននៅប្រទេសចិនបានលួចចូលគណនីអ៊ីមែលដែលមានដំណភ្ជាប់ទៅទីភ្នាក់ងារ និងអង្គការរដ្ឋាភិបាលប្រហែល ២៥ អង្គភាព ខណៈក្រសួងការបរទេស​ក៏​បាន​និង​កំពុង​ស៊ើបអង្កេត​លើករណី​នេះផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា គណនីអ៊ីមែលរបស់ក្រសួងការបរទេសចំនួន ១០ ត្រូវបានគេលួចចូល ហើយគណនីចំនួន ៩ ក្នុងចំណោមគណនីទាំង ១០ នោះ គឺជាគណនីរបស់ក្រុមមន្ត្រីដែលធ្វើការលើកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អាមេរិក ប្រកាសផ្តល់ប្រាក់រង្វាន់ ៥លានដុល្លារសម្រាប់ព័ត៌មាន ឈានដល់ការចាប់ខ្លួនឃាតក សម្លាប់ បេក្ខជនប្រធានាធិបតី អេក្វាឌ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋ ក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា

នយោបាយ៥២ នាទីutes មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

នយោបាយ១ ម៉ោង មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ថ្ងៃរំដោះ ៧មករា នៅខេត្តកំពង់ស្ពឺ

Sokha Hotels

ព័ត៌មានពេញនិយម