Connect with us

ព័ត៌មានអន្ដរជាតិ

តំបន់ជាច្រើនរបស់ វៀតណាម កំពុងលិចលង់ដោយទឹកជំនន់ ខណៈពលរដ្ឋ​ខេត្តខ្លះត្រូវរន្ទះបាញ់ស្លាប់

បានផុស

នៅ

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខេត្តជាច្រើននៅភាគកណ្ដាល និងភាគខាងជើងរបស់ប្រទេសវៀតណាម បានរងការជន់លិចយ៉ាងធ្ងន់ធ្ងរ ដោយសារតែទឹកជំនន់ ខណៈប្រជាពលរដ្ឋរាប់ពាន់នាក់កំពុងស្វែងរកទីទួលសុវត្ថិភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងខេត្ត Nghe An ដែលជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំងតាំងតែពីថ្ងៃអាទិត្យមកម្ល៉េះនោះ អាជ្ញាធរបាននិយាយថា ផ្ទះជាង ១,៦០០ ខ្នងត្រូវបានជន់លិច ហើយជាង ៨០០ គ្រួសារកំពុងត្រូវការជួយសង្គ្រោះ និងការឧបត្ថម្ភ ។

ចំណែក​ឯ​ខេត្ត​ជិត​ខាង​វិញ មនុស្ស​ម្នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់ និង​ម្នាក់​ទៀត​បាត់​ខ្លួន​ បន្ទាប់​ពី​ត្រូវ​ទឹកហូរកួចនាំទៅ ខណៈនៅរដ្ឋធានីហាណូយក៏ត្រូវជន់លិចដោយភ្លៀងធ្លាក់ខ្លាំងផងដែរ ជាពិសេសបណ្ដាលឲ្យផ្លូវថ្នល់រងការខូចខាត ហើយ​ចរាចរណ៍​តាមដងផ្លូវក៏ត្រូវបានផ្អាក ។

ចរាចរណ៍នៅកណ្តាលទីក្រុងហាណូយ រួមទាំងផ្លូវ Nguyen Trai, Nguyen Xien និងផ្លូវ Le Quang Dao បានកកស្ទះយ៉ាងយូរ ដោយសារទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ ខណៈផ្លូវទាំងនោះរងការជន់លិចក្នុងជម្រៅរហូតដល់ ៣០ ទៅ ៥០ សង់ទីម៉ែត្រឯណោះ ។

គួរបញ្ជាក់ថា ភ្លៀងរំពឹងនឹងបន្តធ្លាក់ពាសពេញតំបន់ធំៗរបស់ប្រទសវៀតណាមមួយរយៈទៀត ខណៈអាជ្ញាធរក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការអិលបាក់ដី និងជំនន់ទឹកទន្លេផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VN Express / NHK

ចុចអាន ៖ ចិន ចេញការព្រមានទៅ ហ្វីលីពីន រឿងកាត់ “របាំងបណ្ដែតទឹក” ក្នុងតំបន់ មានជម្លោះនៅសមុទ្រចិនខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម