Connect with us

ព័ត៌មានអន្ដរជាតិ

ទីម័រខាងកើត ប្រាប់ អូស្ត្រាលី និងឥណ្ឌូណេស៊ី គេងឲ្យលក់ស្កប់ស្កល់ ព្រោះខ្លួន មិនស្វែងរកទំនាក់ទំនងយោធាជាមួយចិន ទេ

បានផុស

នៅ

យោងតាមលោកប្រធានាធិបតី Jose Ramos-Horta, ប្រទេសទីម័រខាងកើត មិនបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសចិន ដើម្បីរឹតចំណងការទូតរវាងប្រទេសទាំងពីរឡើយ។ លោកបន្ថែមថា ដូច្នេះ អូស្ត្រាលី និងឥណ្ឌូណេស៊ី អាចគេងលក់ស្កប់ស្កល់ ពីព្រោះប្រជាជាតិកោះមួយនេះ នឹងមិនក្លាយជាក្តីកង្វល់ដល់សន្តិសុខដល់ប្រទេសជិតខាងនោះទេ។

ប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta (រូបថត៖ Ramos-Horta)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីបង្កើតទំនាក់ទំនងសន្តិសុខ​ ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលស្ថិតនៅជិតអូស្ត្រាលី នាំឲ្យទីក្រុងកង់បេរ៉ាព្រួយបារម្ភ ហើយនាំឲ្យវិស័យការពារជាតិរបស់អូស្ត្រាលី ត្រូវផ្លាស់ប្តូរវិធីសាស្រ្តនាពេលថ្មីៗនេះ ដើម្បីការពារភាគខាងជើងរបស់ខ្លួន។

ម្ចាស់ជយលាភីពានរង្វាន់ណូបែលសន្តិភាពរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា ក្របខណ្ឌយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលចុះហត្ថលេខាដោយទីម័រខាងកើត ក្នុងអំឡុងពេលកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រី Xanana Gusmao និងប្រធានាធិបតីចិន Xi Jinping នៅក្នុងប្រទេសចិន កាលពីសប្តាហ៍មុន បានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmao (ឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីចិន Xi Jinping (រូបថត៖ Xinhua)

លោកបន្តថា កិច្ចព្រមព្រៀងនេះ ក៏បានផ្តល់វិសាលភាព សម្រាប់ការផ្តល់មូលនិធិពីប្រទេសចិន រួមទាំងប្រាក់កម្ចីរដ្ឋាភិបាល និងពាណិជ្ជកម្មដល់ទីម័រខាងកើតផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនយោបាយអូស្ត្រាលីមួយចំនួន បានសម្តែងក្តីព្រួយបារម្ភបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា កិច្ចព្រមព្រៀងរបស់ទីក្រុងប៉េកាំងជាមួយទីម័រខាងកើត ដែលមានចម្ងាយប្រហែល៧០០គីឡូម៉ែត្រ ភាគពាយព្យប្រទេសអូស្ត្រាលី ក៏គ្របដណ្តប់លើផ្នែកយោធាផងដែរ។

លោក Ramos-Horta និយាយថា “យើងមិនបានពិភាក្សាអំពីទាក់ទងនឹងកិច្ចសហប្រតិបត្តិការយោធាឡើយ មិនដែលពិភាក្សាសោះ ហើយភាគីចិន ក៏មិនដែលលើកឡើងពីបញ្ហានេះដែរ”។

សូមបញ្ជាក់ ទីម័រខាងកើត ឬត្រូវបានគេស្គាល់ថា ទីម័រលេស្ត មានបំណងចូលរួមជាមួយប្លុកអាស៊ាន ក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៥ ខណៈប្រទេសនេះ ព្យាយាមកាត់បន្ថយអត្រាភាពក្រីក្រខ្ពស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ទីម័រខាងកើតថ្កោលទោសយោធាមីយ៉ាន់ម៉ាចំពោះការបណ្តេញមន្ត្រីការទូតជាន់ខ្ពស់របស់ខ្លួនចេញពីប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម