ព័ត៌មានអន្ដរជាតិ
ប្រជាជនមីយ៉ាន់ម៉ាធ្វើពហិការមិនទិញផលិតផល និងប្រើប្រាស់សេវាកម្មរបស់យោធា
ប្រជាជនមីយ៉ាន់ម៉ាកំពុងជំរុញយុទ្ធនាការ “បញ្ឈប់ការទិញផលិតផលរបស់យោធា” ដែលជាសញ្ញានៃការតវ៉ាប្រឆាំងនឹងជម្លោះនយោបាយបច្ចុប្បន្នរបស់ប្រទេសនេះ ។
ចលនាដែលជម្រុញឲ្យពលរដ្ឋមីយ៉ាន់ម៉ាមិនទិញ និងប្រើប្រាស់ផលិតផលដែលមានជាប់ទាក់ទងជាមួយកងទ័ព Tatmadaw បានកើតឡើងកាលពីថ្ងៃទី ៣ ខែកុម្ភៈ ។

វាក៏ត្រូវបានគេមើលឃើញថាជាសញ្ញានៃការគាំទ្រលទ្ធិប្រជាធិបតេយ្យ និងរដ្ឋាភិបាលស៊ីវិលដែលបានជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ក៏ដូចជាប្រឆាំងនឹងរបបផ្តាច់ការរបស់យោធា និងការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំពេញ ។
កងកម្លាំង Tatmadaw ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាជីវកម្មមួយចំនួនធំនៅក្នុងវិស័យផ្សេងៗ ។ ក្នុងនោះរួមមានផលិតផលម្ហូបអាហារ និងភេសជ្ជៈ បារី ឧស្សាហកម្មកំសាន្ត ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិត ធនាគារ សហគ្រាសហិរញ្ញវត្ថុ មន្ទីរពេទ្យ ក្រុមហ៊ុនប្រេង និងទីផ្សារលក់ដុំនិងអាជីវកម្មលក់រាយ និងអាជីវកម្មផ្សេងទៀតជាដើម ។

ផលិតផលជាក់លាក់រួមមានស្រាបៀមីយ៉ាន់ម៉ា, ស្រាបៀ Dagon, ស្រាបៀរ Mandalay, សេវាកម្មទូរគមនាគមន៍ Mytel, បារី Ruby, កាហ្វេ Nann Myaing & Pyin Oo Lwin, តែ Shwe Phi Oo មន្ទីពេទ្យឯកជន Kantharyar, ផលិតកម្មភាពយន្ត 7th Sense និងសេវាកម្មផ្លូវហាយវ៉េ Shwe Mann Thu & Shan Ma Lay ។
ទន្ទឹមនោះតារាល្បីៗមួយចំនួនក៏បានបង្ហោះលើហ្វេសប៊ុករបស់ពួកគេផងដែរថា ពួកគេបានបង្ហាញចេតនាស្រដៀងគ្នានេះក្នុងការបញ្ឈប់ការប្រើប្រាស់សេវាកម្មដែលផ្តល់ដោយសេវាកម្មទូរគមនាគមន៍ ។ ពួកគេក៏ប្រកាសថានឹងមិនគាំទ្រ ឬធ្វើការជាមួយសាជីវកម្មដែលពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធណាមួយផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Myanmar Times
ចុចអាន ៖ តើមានអ្វីកើតឡើងចំពោះប្រទេសមីយ៉ាន់ម៉ា ប្រសិនបើអាមេរិកដាក់ទណ្ឌកម្មថ្មី?
ចុចអាន ៖ មីយ៉ាន់ម៉ា ឬ ភូមា៖ ហេតុអ្វីប្រទេសមួយមានឈ្មោះពីរ តើមានរឿងរ៉ាវយ៉ាងដូចម្តេច?

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា