Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ប្រេង​ធ្លាក់​ចុះ ខណៈ​ រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ​រំពឹង​​នឹង​ជំរុញ​ការ​ផ្គត់ផ្គង់

បានផុស

នៅ

តម្លៃប្រេងពិភពលោកបានធ្លាក់ចុះនៅក្នុងការជួញដូរដំបូងនៅថ្ងៃទី២៩ ខែកញ្ញានេះ បន្ទាប់ពីការកើនឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលកន្លងមកនេះ ទាក់ទិននឹងការកើបប្រាក់ចំណេញ ក៏ដូចជាការរំពឹងទុកនៃការកើនឡើងការផ្គត់ផ្គង់ដោយប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសប្តាហ៍មាស (Golden Week Holiday) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រេងឆៅម៉ាក Brent ដែលផុតកំណត់ការចែកចាយនៅថ្ងៃសុក្រ ទី២៩ ខែកញ្ញាបានធ្លាក់ចុះ ២១ សេន មកនៅត្រឹម ៩៥.១៧ ដុល្លារក្នុងមួយបារ៉ែល ខណៈក្រុមហ៊ុនប្រេងអាមេរិក West Texas Intermediate (WTI) វិញបានធ្លាក់ចុះ ៨ សេន មកនៅត្រឹម ៩១.៦៣ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ។

តម្លៃប្រេងបានធ្លាក់ចុះប្រហែល ១ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលឈ្មួញបានយកប្រាក់ចំណេញ បន្ទាប់ពីតម្លៃបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១០ ខែ ហើយក៏មានការបារម្ភថា អត្រាការប្រាក់ខ្ពស់អាចនឹងមានទម្ងន់លើតម្រូវការប្រេង។

ទីផ្សារប្រេងបច្ចុប្បន្នមានភាពតឹងតែងយ៉ាងខ្លាំង ដោយសារតែអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានការកាត់បន្ថយការផ្គត់ផ្គង់ចំនួន ១.៣ លានបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ដំណាច់ឆ្នាំ ។

ទន្ទឹមពេលថ្មីៗនេះ រុស្ស៊ីក៏បានបន្ធូរបន្ថយការហាមឃាត់ដាច់ដោយឡែករបស់ខ្លួនលើការនាំចេញឥន្ធនៈដើម្បីធ្វើឲ្យទីផ្សារក្នុងស្រុកមានស្ថិរភាព ហើយអ្នកវិភាគមិនរំពឹងថា ការរឹតបន្តឹងនឹងនៅយូរនោះទេ ព្រោះវាអាចប៉ះពាល់ដល់ដំណើរការរោងចក្រចម្រាញ់ និងប៉ះពាល់ដល់ទំនាក់ទំនងជាមួយអតិថិជន ។

តាមរយៈទិន្នន័យម៉ាក្រូសេដ្ឋកិច្ចថ្មីៗ គួបផ្សំនឹងថ្ងៃឈប់សម្រាក Golden Week រយៈពេលពេញមួយសប្តាហ៍របស់ប្រទេសចិន ដែលបានចាប់ផ្តើមនៅថ្ងៃសុក្រនេះ ត្រូវបានគេមើលឃើញថា គឺជាការគាំទ្រដល់តម្រូវការប្រេងពិភពលោក ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម