ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាចរចាជាមួយរុស្ស៊ី ដើម្បីបើកផ្លូវវិនិយោគ “ប្រេង-ហ្គាស-អគ្គិសនី”
ប្រភពព័ត៌មានបានឱ្យដឹងថា ប្រធានសមាគមមិត្តភាព និងសហប្រតិបត្តិការ ( រុស្ស៊ី-មីយ៉ាន់ម៉ា) បានជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងថាមពល និងក្រសួងអគ្គិសនីមីយ៉ាន់ម៉ា ដើម្បីត្រួសត្រាយផ្លូវឱ្យក្រុមហ៊ុនមកពីប្រទេសរុស្ស៊ី មកវិនិយោគលើការរុករកប្រេង និងឧស្ម័នធម្មជាតិ និងការសាងសង់រោងចក្រថាមពលអគ្គិសនី បន្ទាប់ពីក្រុមហ៊ុនមកពីអឺរ៉ុប អាមេរិក និងជប៉ុនបានដកខ្លួនចេញ។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោក Anatoly Bulochnikov ប្រធានសមាគមមិត្តភាព និងសហប្រតិបត្តិការរុស្ស៊ី-មីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូមកជួបប្រជុំជាមួយ លោក U Ko Ko Lwin រដ្ឋមន្ត្រីក្រសួងថាមពលមីយ៉ាន់ម៉ា នៅទីក្រុងណៃពិដោរ ដោយបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថាមពលរវាងរុស្ស៊ី និងមីយ៉ាន់ម៉ា និងបញ្ហាកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីរុករកធនធានប្រេង និងឧស្ម័នធម្មជាតិ ទាំងនៅលើដី និងនៅក្នុងសមុទ្ររបស់ប្រទេសមីយ៉ាន់ម៉ា ការដាក់បំពង់បង្ហូរប្រេង និងឧស្ម័ន ឱកាសសាងសង់រោងចក្រចម្រាញ់ប្រេង និងលក់ប្រេងដល់ប្រទេសមីយ៉ាន់ម៉ា ការគាំទ្រផ្នែកបច្ចេកទេសដើម្បីផលិតកម្មជីរបស់ក្រុមហ៊ុនរុស្ស៊ី ក៏ដូចជាបញ្ហាការប្រជុំអន្តរជាតិផ្នែកថាមពលលើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសរុស្ស៊ីផងដែរ។
ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមហ៊ុនថាមពលជាច្រើន ទាំងសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន សុទ្ធតែបានដកការវិនិយោគរបស់ខ្លួនចេញពីមីយ៉ាន់ម៉ា ដើម្បីប្រឆាំងនិងបង្ហាញជំហរមិនគាំទ្រនឹងការធ្វើរដ្ឋប្រហារ រួមមាន៖
ក្រុមហ៊ុន Eneos Holding និងក្រុមហ៊ុន Mitsubishi Corp របស់ប្រទេសជប៉ុន និងក្រុមហ៊ុន Petronas របស់ប្រទេសម៉ាឡេស៊ី បានប្រកាសដកខ្លួនចេញពីភាគហ៊ុននៅក្នុងវិស័យឧស្ម័នធម្មជាតិ Yetagun កាលពីខែកុម្ភៈ ឆ្នាំ២០២២។
ក្រុមហ៊ុន Total Energies របស់ប្រទេសបារាំង បានដកភាគហ៊ុន៣១.៤% របស់ខ្លួននៅ Yadana និងក្រុមហ៊ុន Moattama Gas Transportation Company (MGTC) ដែលគ្រប់គ្រងបំពង់បង្ហូរឧស្ម័ននៅឈូងសមុទ្រ Moattama កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។
ក្រុមហ៊ុន Chevron របស់សហរដ្ឋអាមេរិក បានយល់ព្រមលក់ភាគហ៊ុន ៤១.១% របស់ខ្លួននៅក្នុងវិស័យឧស្ម័ន Yadana ទៅឱ្យក្រុមហ៊ុន MTI របស់កាណាដាកាលពីខែកុម្ភៈ ឆ្នាំ២០២៣៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ ប្រធានក្រុមហ៊ុនអចលនទ្រព្យ ចិន Evergrande សង្ស័យជាប់ពាក់ព័ន្ធបទឧក្រិដ្ឋ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ