Connect with us

ព័ត៌មានអន្ដរជាតិ

ញូវយ៉ក ប្រកាសអាសន្ន ដោយសារជំនន់ទឹកភ្លៀង ជន់លិចក្រុង

បានផុស

នៅ

កាលពីថ្ងៃសុក្រទី២៩ខែកញ្ញា ទីក្រុងញូវយ៉ក បានប្រកាសភាពអាសន្ន ដោយសារព្យុះដ៏ខ្លាំង បង្កឲ្យមានជំនន់ទឹកភ្លៀង។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធរថភ្លើងក្រោមដី ផ្លូវថ្នល់ និងផ្លូវហាយវ៉េជាច្រើនរបស់ទីក្រុង បានជន់លិច ខណៈ ស្ថានីយយ៉ាងតិចមួយ នៅអាកាសយានដ្ឋាន LaGuardia ត្រូវបិទ កាលពីថ្ងៃសុក្រ។

អភិបាលរដ្ឋញូវយ៉កលោកស្រី Kathy Hochul និយាយថា ពេញមួយយប់ តំបន់ខ្លះមានភ្លៀងធ្លាក់ដល់ទៅ ១២.៧សង់ទីម៉ែត្រនិងខ្លះ ១៧.៨សង់ទីម៉ែត្រ។ នេះគឺ​ជា​ព្យុះ​ដ៏​គ្រោះថ្នាក់ និង​គំរាមកំហែង​ដល់​អាយុជីវិត​។

(រូបថត៖ AP)

លោកស្រីបានបង្ហោះនៅលើបណ្តាញសង្គម X ថា “ខ្ញុំសូមប្រកាសភាពអាសន្ននៅទូទាំងទីក្រុងញូវយ៉ក កោះ Long និងជ្រលង Hudson ដោយសារតែភ្លៀងធ្លាក់ខ្លាំង”។ ទន្ទឹមនោះ លោកស្រីក៏បានជំរុញឲ្យប្រជាជន ចាត់វិធានការដើម្បីរក្សាសុវត្ថិភាព និងកុំព្យាយាមធ្វើដំណើរលើផ្លូវលិចទឹក ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មិន​មានសេចក្តី​រាយការណ៍​អំពី​អ្នក​ស្លាប់ ឬ​របួស​ធ្ងន់ធ្ងរ​នោះ​ទេ។

លើសពីនេះ ភាពអាសន្នក៏ត្រូវបានប្រកាសផងដែរនៅទីក្រុង Hoboken នៃរដ្ឋ New Jersey៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទីក្រុង ញូវយ៉ក ប្រកាសអាសន្ន ជុំវិញវិបត្តិជនចំណាកស្រុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម