ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន៖ លោកខាងលិចត្រូវប្រាប់យើងឲ្យច្បាស់ថា តើពួកគេនឹងបន្តជួយដល់ពេលណា?
លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន លោក Aleksey Danilov បានត្អូញត្អែរនៅក្នុងបទសម្ភាសតាមទូរទស្សន៍ កាលពីថ្ងៃសុក្រទី២៩ខែកញ្ញាថា ប្រទេសលោកខាងលិច មិនច្បាស់លាស់សោះ អំពីថាតើជម្លោះអ៊ុយក្រែននឹងបញ្ចប់ដោយរបៀបណា។
លោក Danilov បានកត់សម្គាល់ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បាននិយាយម្តងហើយម្តងទៀតថា ពួកគេនឹងឈរជាមួយទីក្រុងកៀវ ឲ្យបានយូរតាមដែលយើងត្រូវការ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រលោកខាងលិច មិនដែលបញ្ជាក់ទេថាតើ ពួកគេនឹងជួយទាល់តែអ៊ុយក្រែនទទួលបានជ័យជម្នះ មែនឬអត់។
លោកនិយាយថា “គ្មាននរណាម្នាក់អាចឆ្លើយបានច្បាស់ឡើយថា ជ័យជម្នះរបស់យើងមានន័យយ៉ាងណា។ ពួកគេប្រាប់យើងថា យើងនឹងគាំទ្រអ្នករហូត តែខ្ញុំមិនដែលឮពួកគេនិយាយពាក្យ ជ័យជម្នះ ទេ។
លោក Danilov សង្កត់ធ្ងន់ថា ទីក្រុងកៀវ ចាំបាច់ត្រូវដឹងថាតើលោកខាងលិច នឹងឈរក្បែរអ៊ុយក្រែនរហូតដល់ខ្លួនឈ្នះជម្លោះមែនឬអត់ ឬថាតើការគាំទ្រនឹងបញ្ចប់នៅពេលណា។
ការអត្ថាធិប្បាយរបស់ប្រធានសន្តិសុខរូបនេះ កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន Sergey Marchenko ទទួលស្គាល់ថា ចំនួនអ្នកដែលមានឆន្ទៈផ្តល់ជំនួយឲ្យទីក្រុងកៀវ កាន់តែតិចទៅៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ថា ត្រឹមមួយខែកញ្ញា អ៊ុយក្រែន ស្លាប់ទាហាន ជាង ១៧០០០នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង