Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពអង់គ្លេស ទទួលស្គាល់ថា ខែលការពាររុស្ស៊ី រឹងមាំជាងការគិត

បានផុស

នៅ

ឧត្តមនាវីឯក Tony Radakin អគ្គសេនាធិការការពារជាតិអង់គ្លេស បានទទួលស្គាល់ថា ខែលការពាររបស់រុស្ស៊ី មានភាពធន់ជាងការគិតទុករបស់លោកខាងលិច។

លោក Tony Radakin (រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធី “War on the Rocks”, មេទ័ពរូបនេះបានសង្កត់ធ្ងន់ថា លោកខាងលិច ត្រូវតែ គិតគូរឲ្យប្រយ័ត្នប្រយែងមែនទែន អំពីការវាយលុករបស់ទីក្រុងកៀវ ហើយនិយាយថា កុំរំពឹងខ្លាំងពេក អំពីអ្វីដែលកងកម្លាំងអ៊ុយក្រែន អាចសម្រេចបាននាពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោក Radakin ចង្អុលបង្ហាញថា នៅពេលទីក្រុងកៀវ ចាប់ផ្តើមនៃប្រតិបត្តិការវាយបករដូវក្តៅ, នៅតែមានការស្វែងរកឧបករណ៍និងគ្រាប់រំសេវបន្ថែមទៀត ដែលការខ្វះខាតទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការ។ ក៏មានបញ្ហានៃការវាយតម្លៃមិនខុសលើកម្លាំងរបស់រុស្ស៊ីផងដែរ។ តាមពិត ខែលការពាររបស់រុស្ស៊ីមួយចំនួន មានភាពរឹងមាំជាងការរំពឹងទុកពីដំបូង។

ទោះបីជាយ៉ាងណាក៏ដោយ លោក Radakin អះអាងថា ទីក្រុង កៀវ កំពុងឆ្លងកាត់ខែលការពារ និងរុលទៅមុខជានិច្ច។

គួរបញ្ជាក់ជាថ្មី អ៊ុយក្រែនបានចាប់ផ្តើមការវាយបករបស់ខ្លួននៅដើមខែមិថុនា ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ដណ្តើមបានមូលដ្ឋានសំខាន់ណាមួយ នៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ៖ មេទ័ពសមុទ្រខ្មៅដែល អ៊ុយក្រែន អះអាងថា បាញ់មីស៊ីលសម្លាប់ គឺនៅរស់រានមាជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម