Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអាស៊ាន ៦ ពួតដៃជាមួយ ចិន កម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែនទាក់ទង​​ល្បែងស៊ីសងតាមអនឡាញ

បានផុស

នៅ

ប្រទេសសមាជិកអាស៊ានចំនួន ៦ ដូចជា ឡាវ ថៃ វៀតណាម កម្ពុជា ហ្វីលីពីន ម៉ាឡេស៊ី រួមជាមួយប្រទេសចិនបានប្រកាសផែនការសកម្មភាពដើម្បីធ្វើការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលទាក់ទងនឹងល្បែងស៊ីសងតាមអនឡាញនៅក្នុងតំបន់ ខណៈផែនការនោះក៏មានការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកថ្មីៗ​នេះ ប៉ូលិស​ឡាវក៏​បាន​ប្រគល់​ជន​សង្ស័យ​ឆបោក​តាមអនឡាញ​ចំនួន ១៦៤ នាក់​ទៅ​ឲ្យ​ប៉ូលិស​ចិន​ក្នុង​ទីក្រុង​វៀងចន្ទន៍ បន្ទាប់ពីជន​សង្ស័យ​ទាំង​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទយកទឹកដីប្រទេសឡាវធ្វើជាទីតាំង​ឆបោក​ពលរដ្ឋ​ចិនគ្នាឯង ដោយ​ប្រើ​ប្រព័ន្ធ​ទូរគមនាគមន៍​ឆ្លង​ដែន ។

យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមឧក្រិដ្ឋជនបានងាកទៅរកប្រតិបត្តិការឆបោកក្នុងកាស៊ីណូ ជាពិសេសនៅក្នុងឡាវ និងមីយ៉ាន់ម៉ា ដោយកំណត់យកតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដែលជាផ្លូវជនរងគ្រោះធ្វើដំណើរមកពីប្រទេសផ្សេងៗ ធ្វើជាទីតាំងអំណោយផលសម្រាប់ក្រុមឧក្រិដ្ឋជន ហើយបន្ទាប់មកចាប់ពួកគេធ្វើជាចំណាប់ខ្មាំង ។

ទន្ទឹមនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ប្រទេសទាំងអស់ត្រូវធ្វើការជំរុញការស៊ើបអង្កេតរួមគ្នាលើករណីឧក្រិដ្ឋកម្មឆ្លងដែន បង្កើនការកំណត់អត្តសញ្ញាណជនរងគ្រោះពីការជួញដូរ និងពង្រឹងយន្តការដើម្បីការពារ និងធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះនៃឧក្រិដ្ឋកម្មដោយបង្ខំទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញផងដែរ ។

ស្របពេលជាមួយគ្នានេះ ប្រទេសដែលបានចុះហត្ថលេខាលើផែនការនេះក៏នឹងត្រូវត្រួតពិនិត្យឡើងវិញ ក៏ដូចជាពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងអាជ្ញាប័ណ្ណ ប្រតិបត្តិការ និងការផ្តល់ឧស្សាហកម្មកម្សាន្តដូចជា កាស៊ីណូ ហ្គេម និងការភ្នាល់តាមអនឡាញផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Times

ចុចអាន ៖ លោក ពូទីន បង្គាប់អតីតមេទាហានស៊ីឈ្នួល រុស្ស៊ី ឲ្យត្រួតត្រាអង្គភាពប្រយុទ្ធ​ក្នុងសង្គ្រាមនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម