Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា ខឹង ចិន ដែលផលិតរឿង “No More Bets” បង្កើតឧក្រិដ្ឋកម្មបង្ខូចកេរ្តិ៍ឈ្មោះប្រទេសខ្លួន

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រថា យោធារបស់មីយ៉ាន់ម៉ាបានរិះគន់សម្ព័ន្ធមិត្តជិតស្និទ្ធចិន ជុំវិញខ្សែភាពយន្ត​ដែល​ផលិត​ឡើងលើ​ការ​ជួញដូរ​មនុស្ស និងសមាសធាតុឆបោក ដែលធ្វើឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់ប្រទេសខ្លួនយ៉ាងខ្លាំងក្លា។

ភាពយន្ត​ចិនរឿង “No More Bets” ប្រាប់ពីរឿងរ៉ាវរបស់អ្នកសរសេរកម្មវិធី​កុំព្យូទ័រ​ម្នាក់​​ ដែល​ត្រូវ​បាន​ជួញដូរ​ទៅ​ប្រទេស​អាស៊ីអាគ្នេយ៍​ដែល​មិន​បញ្ចេញ​ឈ្មោះ ហើយត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ជាអ្នក​បោកប្រាស់​តាម​អ៊ីនធឺណិត​សម្រាប់​ក្រុម។

ភាពយន្ត​ចិនរឿង “No More Bets”
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតថាភាពយន្តមួយនេះ មិន​បាន​និយាយ​ពី​ឈ្មោះ​មីយ៉ាន់ម៉ា​ក្ដី ប៉ុន្តែ​ការ​កំណត់​របស់​វា​ស្រដៀង​ទៅ​នឹង​តំបន់​ភាគ​ខាងជើង​ដែល​គ្មាន​ច្បាប់​របស់​ប្រទេស​នេះ ដែល​ក្រុង​ប៉េកាំង​និយាយ​ថា​ ពលរដ្ឋ​របស់​ខ្លួន​ត្រូវ​បាន​គេ​បោក​បញ្ឆោត ឬ​ជួញ​ដូរ​ជា​ប្រចាំ និង​បង្ខំឲ្យធ្វើ​ការ​បោកប្រាស់​ជន​រួម​ជាតិ​តាម​អ៊ីនធឺណិត។

ទោះយ៉ាងណាក៏ដោយ​ ការបោកប្រាស់បានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារ ដែលជាសម្ព័ន្ធមិត្តដ៏​សំខាន់និងជាអ្នកផ្គត់ផ្គង់អាវុធសម្រាប់របបយោធាឯកោអន្តរជាតិ។

បើយោងតាមកាសែតរដ្ឋ Global New Light of Myanmar បាន​បញ្ជាក់​ឲ្យដឹងថា អគ្គកុងស៊ុលរបស់​យោធា​នៅទីក្រុងណាននីង ភាគនិរតីនៃប្រទេសចិនបានលើកឡើងពីការធ្វើឲ្យ​ខូចមុខមាត់​របស់មីយ៉ាន់ម៉ា​នៅក្នុងខ្សែភាពយន្ត ដែលត្រូវបានថតដោយចិន និងចេញផ្សាយ​នៅក្នុងប្រទេស ព្រមទាំងជុំវិញពិភពលោកផងដែរ។

លោកបានប្រាប់មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ Guangxi កាលពីដើមសប្តាហ៍នេះថា “ដំណើររឿងទាក់ទងនឹងមីយ៉ាន់ម៉ា អមដោយរបាយការណ៍ដែលថា ជនជាតិចិនមានការព្រួយបារម្ភអំពីការធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្រោយទស្សនាភាពយន្ត “No More Bets” ។

ទោះបីជាទើបតែចេញក្នុងខែសីហាក៏ដោយ “No More Bets” បានក្លាយជាភាពយន្តដែល​ពេញនិយមបំផុតទី ៣នៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ ដោយទទួលបានប្រាក់ ៣.៨ពាន់លានយន់ (៥២១ លានដុល្លារ) និងការពិភាក្សាតាមអ៊ិនធរណេត​ដ៏ច្រើនបំផុតអំពីគ្រោះថ្នាក់នៃ​ការមកទស្សនា​អាស៊ីអាគ្នេយ៍។ ស្របពេលដែល ភាពយន្ត​នេះ​មិន​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​រោងកុន​មីយ៉ាន់ម៉ា​ទេ។

ទន្ទឹមនោះទៀតសោត មួយខែមុនពេលការចេញផ្សាយខ្សែភាពយន្តនេះ ប្រទេសចិនបានប្រាប់​យោធាមីយ៉ាន់ម៉ាឲ្យកម្ចាត់​ចោលមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅតាមព្រំដែនដែលគ្មានច្បាប់របស់ខ្លួន ដែលកំណត់គោលដៅពលរដ្ឋចិន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ThaiPBS

ចុចអាន៖ប្រទេសអាស៊ាន ៦ ពួតដៃជាមួយ ចិន កម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែនទាក់ទង​​ល្បែងស៊ីសងតាមអនឡាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម