ព័ត៌មានអន្ដរជាតិ
ឌូបៃ អាចចាប់ផ្តើមសេវាកម្មតាក់ស៊ីហោះ នៅឆ្នាំ ២០២៦
ទីក្រុងឌូបៃសង្ឃឹមថា ខ្លួននឹងក្លាយជាទីក្រុងនាំមុខគេនាពេលអនាគត ក្នុងការបម្រើសេវាកម្មតាក់ស៊ីហោះ ពេញលេញនាឆ្នាំ ២០២៦។

នាយកប្រតិបត្តិនៃ Skyports ដែលជាក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធចុះចតសម្រាប់តាក់ស៊ីតាមអាកាស បានបញ្ជាក់ថា ទីក្រុងឌូបៃ នឹងក្លាយជាទីក្រុងដំបូងគេក្នុងពិភពលោកដែលមានបណ្តាញតាក់ស៊ីហោះហើរដ៏ពេញលេញជាសាធារណៈ។
Skyports បានប្រកាសគម្រោងផែនការហោះហើរជាលើកដំបូងនូវតាក់ស៊ីតាមអាកាសនេះ នៅក្នុងខែកុម្ភៈ ដែលមានកន្លែងចតចំនួន ៤ ។ ចំណតទាំងនោះគ្រោងសាងសង់នៅជិតអាកាសយានដ្ឋានអន្តរជាតិឌូបៃ, Palm Jumeirah, Dubai Downtown និង Dubai Marina។

ចំពោះឧស្សាហកម្មរថយន្តហោះ ត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃ ១៥០ពាន់លានដុល្លារនៅឆ្នាំ ២០៣៥ ហើយអ្នកក្រុមអាជីវកម្ម Startups កំពុងព្យាយាមលក់ ទៅកាន់ក្រុមហ៊ុនឯកជននានានិងរដ្ឋាភិបាល ក្រោមគោលបំណងថា បច្ចេកវិទ្យាថ្មីនេះ កាត់បន្ថយការកកស្ទះចរាចរណ៍ រួមទាំងការបំពុលក្នុងទីក្រុង៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Business Insider
ចុចអាន៖ ហ្វីលីពីន ចំណាយ ២២៤ លាន ដុល្លារ ជួយកសិករក្នុងគ្រាមានបញ្ហាអាកាសធាតុ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ