Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលអាមេរិក សម្រេចផ្អាក ផ្តល់ជំនួយដល់ អ៊ុយក្រែន សិន 

បានផុស

នៅ

រដ្ឋាភិបាលអាមេរិកសម្រេចផ្អាកផ្តល់ជំនួយដល់អ៊ុយក្រែនសិន បន្ទាប់ពីមូលនិធិយោធាបន្ថែមទៀតត្រូវបានដកចេញពីកិច្ចព្រមព្រៀងកញ្ចប់ថវិកាសភានៅនាទីចុងក្រោយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ចូ បៃដិន បានប្តេជ្ញាថា សហរដ្ឋអាមេរិកមិនទុកអ៊ុយក្រែនចោលឡើយ។

លោក ចូ បៃដិន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការបណ្តោះអាសន្ន ដែលត្រូវបានអនុ័តដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល គឺមិនបានដាក់បញ្ចូលជំនួយយោធាទឹកប្រាក់ ៦ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវទេ។

ក្រុមអ្នកសាធារណរដ្ឋ បានប្រឆាំងនឹងជំនួយផ្នែកយោធាបន្ថែមទៀត ដោយមានមនុស្សជាច្រើន បានចេញមុខជំទាស់យ៉ាងបើកចំហ ចំពោះវិធីសាស្រ្តរបស់លោក បៃដិន សម្រាប់សង្រ្គាមនេះ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ លោក បៃដិន និយាយថា អ៊ុយក្រែន អាចពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាមេរិកបាន។

លោក បៃដិន និយាយថា “ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ យើងមិនអាចអនុញ្ញាតឲ្យការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន មានការរំខានឡើយ។ ខ្ញុំអាចធានាដល់អ៊ុយក្រែនថា យើងនឹងទៅដល់ទីនោះ យើងនឹងធ្វើវាឲ្យបាន។ ខ្ញុំចង់ធានាដល់សម្ព័ន្ធមិត្តអាមេរិករបស់យើងថា អ្នកអាចពឹងផ្អែកលើការគាំទ្ររបស់យើង យើងនឹងមិនដើរចេញទេ”។

(រូបថត៖ PBS)

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់៤៦ពាន់លានដុល្លារ ដល់អ៊ុយក្រែនរួចទៅហើយ ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការលុកលុយពេញទំហឹង ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ប្រធានាធិបតី បៃដិន បានស្នើសុំទឹកប្រាក់២៤ពាន់លានដុល្លារបន្ថែមទៀត ហើយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិកក៏បានបញ្ជូនឧបករណ៍ទំនើបៗទៅកាន់ទីក្រុងកៀវ រួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ និងរថក្រោះ Abrams ផងដែរ។

ប៉ុន្តែកិច្ចព្រមព្រៀងថវិកាបណ្តោះអាសន្ននៅថ្ងៃសៅរ៍ ដែលនឹងផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកសម្រាប់រយៈពេល៤៥ថ្ងៃ គឺមិនបានរាប់បញ្ចូលការបន្តមូលនិធិយោធាដល់អ៊ុយក្រែនសម្រាប់ពេលបច្ចុប្បន្ននោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ុយក្រែន ទទួលដំណឹងអាក្រក់ពី សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១០ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១៥ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៥៥ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម