Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា ជម្លោះអ៊ុយក្រែន នឹងបង្កជា សង្រ្គាម​លោក​លើក​ទី​៣ ​ដោយ​សារ មានមនុស្ស​ល្ងីល្ងើ កំពុង​កាន់​តួនាទីធំៗ ​នៅ​លោក​ខាង​លិច

បានផុស

នៅ

អតីត​ប្រធានាធិបតី​រុស្ស៊ី លោក Dmitry Medvedev បាន​ព្រមានថា ជម្លោះ​នៅ​អ៊ុយក្រែន ​អាច​ឈានទៅ​ដល់​សង្រ្គាម​លោក​លើក​ទី​៣ ​ដោយ​សារតែមានមនុស្ស​ល្ងង់ កំពុង​កាន់​តួនាទីធំៗ ​នៅ​លោក​ខាង​លិច។

លោក Dmitry Medvedev (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតប​ទៅ​សេចក្តី​ថ្លែងការណ៍​ពី​ទីក្រុង​ឡុងដ៍និង​បែរឡាំង​ កាលពី​ថ្ងៃ​សៅរ៍ទី៣០ខែកញ្ញា, ​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ីរូបនេះ បានបង្ហោះសារនៅលើ Telegram កាលពីថ្ងៃអាទិត្យទី១ខែតុលាថា “ចំនួនមនុស្សឆ្កួតជាន់ខ្ពស់ កំពុងកើនឡើងជាលំដាប់នៅក្នុងរដ្ឋសមាជិកណាតូ​”។

ស្របពេលជាមួយគ្នានោះ​ លោក Medvedev បានចាត់ទុករដ្ឋមន្ត្រីការពារជាតិអង់គ្លេស ដែលទើបតែងតាំងថ្មីឈ្មោះ Grant Shapps ថាជា មនុស្សល្ងីល្ងើ ជុំវិញគំនិតរបស់គាត់ក្នុងការបញ្ជូនគ្រូយោធាអង់គ្លេសទៅអ៊ុយក្រែន ដើម្បីបណ្តុះបណ្តាលកងទ័ពក្នុងតំបន់សម្រាប់ជម្លោះជាមួយរុស្ស៊ី។

លោក Medvedev បានព្រមានថា ប្រសិនបើរឿងនេះកើតឡើងមែននោះ ទាហានអង់គ្លេសនឹងក្លាយទៅជា គោលដៅស្របច្បាប់ សម្រាប់កងកម្លាំងរុស្ស៊ី។ លោក Shapps បានស្នើដាក់ពង្រាយគ្រូបង្រៀនទៅអ៊ុយក្រែន ទាំងដែលដឹងច្បាស់ហើយថា ពួកគេនឹងត្រូវកម្ទេចដោយគ្មានមេត្តា។

លោក Grant Shapps (រូបថត៖ PA Wire)

ទន្ទឹមនោះ លោក Medvedev ក៏បានហៅប្រធានគណៈកម្មាធិការការពារជាតិ របស់សភាអាល្លឺម៉ង់ឈ្មោះ Marie-Agnes Strack-Zimmermann ថាជាមនុស្សល្ងីល្ងើម្នាក់ទៀតផងដែរ បន្ទាប់ពីលោកស្រី ជំរុញឲ្យរដ្ឋាភិបាលទីក្រុងបែរឡាំង ផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ដល់ទីក្រុងកៀវ។

លោកស្រីក៏បានអះអាងដែរថា ការវាយប្រហាររបស់អ៊ុយក្រែន ទៅលើគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី ដោយប្រើអាវុធដែលផលិតដោយអាល្លឺម៉ង់ នឹងត្រូវគោរពតាមច្បាប់អន្តរជាតិទាំងស្រុង។

​ក្នុង​ករណី​នេះ លោក Medvedev គំរាមថា រុស្ស៊ី​ នឹងវាយ​ប្រហារ​លើ​រោងចក្រ​អាល្លឺម៉ង់​ ទាំងឡាយណា ដែលកំពុងផលិតមីស៊ីលប្រភេទនេះ។ ទោះ​​យ៉ាង​ណា ​មនុស្ស​ល្ងង់​ទាំង​នោះ​កំពុង​ជំរុញ​យើង​ ឆ្ពោះ​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​៣៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ក្រោយលោក Zelensky ថា សង្រ្គាមវិលត្រលប់ទៅរុស្ស៊ីវិញ ស្រាប់តែលោក Medvedev គំរាមបាញ់នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចបុកជាមួយ​រថយន្ត​ក្រុង នៅ ប្រេស៊ីល

Sokha Hotels

ព័ត៌មានពេញនិយម