Connect with us

ព័ត៌មានអន្ដរជាតិ

ញូវយ៉ក បន្តដាក់ក្រុង ក្នុងភាពអាសន្នដល់ចុងសប្តាហ៍ ដោយសារទឹកជំនន់

បានផុស

នៅ

ច្បាប់ដាក់ទីក្រុងញូវយ៉កក្នុងភាពមានអាសន្ន ដែលអនុញ្ញាតឲ្យមានការដឹកជញ្ជូន ឬបែងចែកធនធានលឿនជាងមុន ដើម្បីដោះស្រាយវិបត្តិទឹកជំនន់ នឹងបន្តរយៈពេល ៦ ថ្ងៃទៀត។

(រូបថត៖ Daily Mail)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ អភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul បានព្រមានកាលពីថ្ងៃអាទិត្យទី១ខែតុលាថា ភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឲ្យមានទឹកជំនន់ភ្លាមៗ នៅក្នុងទីក្រុង គឺឆ្លុះបញ្ចាំងពី “ភាពធម្មតាថ្មី” ដោយសារតែឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ។

ភ្លៀងធ្លាក់ បានឈានដល់កម្រិត២០សង់ទីម៉ែត្រ នៅផ្នែកខ្លះនៃទីក្រុង ដែលមានប្រជាជនច្រើនជាងគេរបស់សហរដ្ឋអាមេរិកមួយនេះ។

(រូបថត៖ Getty Images)

ថ្វីបើហានិភ័យនៃទឹកជំនន់ក្នុងទីក្រុង បានស្រកចុះពាក់កណ្តាលហើយក៏ដោយ ប៉ុន្តែមន្ទីរពេទ្យមួយនៅសង្កាត់ Brooklyn បាននិយាយថា ខ្លួនបានជម្លៀសអ្នកជំងឺ និងបុគ្គលិកទាំងអស់ បន្ទាប់ពីមានការដាច់ចរន្តអគ្គិសនី។

(រូបថត៖ X)

ភ្លៀងធ្លាក់ខ្លាំង បានប្រែក្លាយផ្លូវមួយចំនួនទៅជាទន្លេ ដោយជាប់គាំងឡានក្រុង និងរថយន្តនានា ជាច្រើនម៉ោង ហើយបង្ខំឲ្យផ្លូវរថភ្លើងក្រោមដី និងផ្លូវរថភ្លើងធ្វើដំណើរមួយចំនួន ត្រូវបិទ។ ជើងហោះហើរក៏ត្រូវពន្យារពេល ឬលុបចោលផងដែរ ខណៈស្ថានីយមួយនៅអាកាសយានដ្ឋាន LaGuardia ត្រូវជម្លៀសមនុស្សចេញ។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ឬរបួស ក្នុងគ្រោះធម្មជាតិនេះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ញូវយ៉ក ប្រកាសអាសន្ន ដោយសារជំនន់ទឹកភ្លៀង ជន់លិចក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម