Connect with us

ព័ត៌មានអន្ដរជាតិ

ខ្លាឃ្មុំមួយក្បាល ហែកសម្លាប់ប្ដីប្រពន្ធ ២ នាក់នៅ កាណាដា

បានផុស

នៅ

ប្ដីប្រពន្ធមួយគូត្រូវបានខ្លាឃ្មុំហែកសម្លាប់នៅឧទ្យានជាតិ Banff ក្នុងទីក្រុង Alberta ប្រទេសកាណាដា កាលពីថ្ងៃសុក្រ ទី២៩ ខែកញ្ញា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃអាទិត្យ ទី១ ខែតុលា ទីភ្នាក់ងារសហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អាជ្ញាធរទទួលបានការជូនដំណឹងអំពីការវាយប្រហាររបស់ខ្លាឃ្មុំតាមឧបករណ៍ GPS កាលពីល្ងាចថ្ងៃសុក្រ ។ ទោះបីជា “ក្រុមឆ្លើយតបការវាយប្រហារមនុស្សរបស់សត្វព្រៃ Parks Canada” ធ្វើការចល័តភ្លាមៗក៏ដោយ ប៉ុន្តែលក្ខខណ្ឌអាកាសធាតុបានរារាំងពួកគេមិនឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រទេ ដូច្នេះត្រូវធ្វើដំណើរតាមដីគោកវិញ ។

នៅពេលដែលក្រុមឆ្លើយតបទៅដល់ទីតាំង ពួកគេបានរកឃើញមនុស្សពីរនាក់ស្លាប់បាត់ទៅហើយ។ សេចក្តីថ្លែងការណ៍បាននិយាយទៀតថា ពេលក្រុមឆ្លើយតបជួបប្រទះខ្លាឃ្មុំដែលបង្កគ្រោះថ្នាក់ វាមានលក្ខណៈកាចសាហាវ ទើបពួកគេសម្រេចចិត្តសម្លាប់វានៅនឹងកន្លែងតែម្ដង ដើម្បីធានាសុវត្ថិភាពសាធារណៈ ។

ជាមួយគ្នានេះដែរ Parks Canada បានណែនាំអ្នកឡើងភ្នំឲ្យដាក់ទឹកបាញ់ការពារខ្លាឃ្មុំតាមខ្លួន បង្កសំឡេងរំខានខ្លាំងៗ និងធ្វើដំណើរជាក្រុមច្រើននាក់ ។ ក្នុងករណីជួបប្រទះជាមួយខ្លាឃ្មុំ អ្នកត្រូវធ្វើចិត្តឲ្យស្ងប់ កុំរត់ និងធ្វើខ្លួនឲ្យមើលឃើញធំ ទើបមានឱកាសរស់រានមានជីវិតខ្ពស់ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ insider

ចុចអាន៖ សត្វខ្លាឃ្មុំវាយប្រហារបុរសពីរនាក់រងរបួសធ្ងន់ ខណៈកំពុងដើរទៅដងត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម