ព័ត៌មានអន្ដរជាតិ
បាតុកម្មប្រឆាំងរដ្ឋប្រហាររាលដាលដល់ទីក្រុងធំទីពីររបស់មីយ៉ាន់ម៉ា
រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា បាតុករមួយក្រុមបានលើកបដា និងស្រែកពាក្យស្លោកប្រឆាំងរដ្ឋប្រហារនៅទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការតវ៉ាតាមដងផ្លូវប្រឆាំងនឹងការកាន់កាប់របស់កងទ័ពនៅដើមសប្តាហ៍នេះ ។
វីដេអូនៅលើហ្វេសប៊ុកបានបង្ហាញពីមនុស្សប្រហែល ២០ នាក់នៅខាងក្រៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Mandalay ។ បដាមួយសរសេរថា “ប្រជាជនតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា” ។

ទន្ទឹមនោះក្រុមអ្នកតវ៉ាបានស្រែកថា “ដោះលែងមេដឹកនាំដែលត្រូវបានចាប់ខ្លួនរបស់យើងភ្លាម ត្រូវដោះលែងឥឡូវនេះ” ។
កងទ័ពរបស់ប្រទេសមីយ៉ាន់ម៉ាបានដណ្តើមអំណាចកាលពីថ្ងៃចន្ទដោយបានផ្តួលរំលំមេដឹកនាំជាប់ឆ្នោតដ៏មានប្រជាប្រិយភាពលោកស្រី អ៊ុងសាន ស៊ូជី បន្ទាប់ពីធ្វើរដ្ឋប្រហារ ហើយបានចាប់ឃុំខ្លួនលោកស្រី និងឥស្សរជនជាន់ខ្ពស់ផ្សេងទៀតរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ។

ទន្ទឹមនោះយោធា និងប៉ូលិសបានដាក់ការចោទប្រកាន់លើលោកស្រី អ៊ុងសាន ស៊ូជី ពីបទរំលោភច្បាប់នាំចូល និងនាំចេញរបស់ប្រទេសមីយ៉ាន់ម៉ា ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាកាលពីពេលកន្លងមកមានប្រវត្តិបង្ក្រាបដោយការបង្ហូរឈាមលើបាតុកម្មតាមដងផ្លូវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ ប្រជាជនមីយ៉ាន់ម៉ាធ្វើពហិការមិនទិញផលិតផល និងប្រើប្រាស់សេវាកម្មរបស់យោធា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ