ព័ត៌មានអន្ដរជាតិ
ប៉ុស្តិ៍ទូរទស្សន៍ National Geographic បញ្ឈប់ការចាក់ផ្សាយនៅ វៀតណាម
ប៉ុស្តិ៍ទូរទស្សន៍ National Geographic រួមជាមួយនឹងទូរទស្សន៍ Nat Geo Wild និង Baby TV បានបញ្ឈប់ការចាក់ផ្សាយតាមទូរទស្សន៍ក្នុងប្រទេសវៀតណាមទៀតហើយ ហើយវាជាផ្នែកមួយនៃការផ្លាស់ប្តូររបស់ក្រុមហ៊ុន Disney ដើម្បីបិទបណ្ដាញទូរទស្សន៍នៅអាស៊ីអាគ្នេយ៍ ។

កាលពីប៉ុន្មានថ្ងៃមុន អ្នកប្រើប្រាស់បណ្តាញខ្សែកាបមួយចំនួននៅក្នុងប្រទេសវៀតណាម មិនអាចចូលមើលប៉ុស្តិ៍នេះបានឡើយ ខណៈត្រឹមថ្ងៃអាទិត្យ សញ្ញាពីប៉ុស្តិ៍ទាំងបីនេះលែងមានតែម្ដងនៅក្នុងសេវាកម្មទាំងអស់ក្នុងប្រទេសវៀតណាម ។
National Geographic និង Nat Geo Wild គឺជាប៉ុស្តិ៍ទូរទស្សន៍ដែលផ្តោតលើកម្មវិធីវិទ្យាសាស្ត្រ ធម្មជាតិ និងការរុករក ចំណែក Baby TV ជាប៉ុស្តិ៍ដែលផ្តោតលើមាតិការបស់កុមារ ខណៈប៉ុស្តិ៍ទាំងបីជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Walt Disney ។

បើយោងតាមអាជ្ញាធរផ្សព្វផ្សាយ និងព័ត៌មានអេឡិចត្រូនិកវៀតណាមបានឲ្យដឹងថា ប៉ុស្តិ៍ទាំងបីត្រូវបានចែកចាយនៅក្នុងប្រទេសវៀតណាមតាមរយៈក្រុមហ៊ុន MSky ហើយមាននៅក្នុងសេវាកម្មផ្សាយជាច្រើនដូចជា FPT Play, TV360, ClipTV និង VTC ។
កាលពីខែមិថុនា ក្រុមហ៊ុន Disney បានប្រកាសថា ក្រុមហ៊ុននឹងឈប់ចាក់ផ្សាយប៉ុស្តិ៍ទូរទស្សន៍លើឆានែលចំនួន ៦ របស់ខ្លួនដូចជា National Geographic, National Geographic Wild, Star Chinese Movies, Star Chinese Channel, Star Movies និង Star World នៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅ ហុងកុង តៃវ៉ាន់ និងកូរ៉េទៀតហើយ ដើម្បីផ្តោតលើការផ្សាយតាមអនឡាញទៅកាន់អតិថិជនដោយផ្ទាល់ជំនួសវិញ ។

ដោយឡែក នៅឆ្នាំ ២០២១ ក្រុមហ៊ុន Disney ក៏បានបញ្ឈប់ការចាក់ផ្សាយប៉ុស្តិ៍ទូរទស្សន៍ចំនួន ១២ នៅវៀតណាមផងដែរដូចជា Fox, Fox Movies, Fox Family Movies, Fox Action Movies, Fox Life, Fox Crime, Fox Sports, Fox Sports 2, Fox Sports 3, FX, Channel V និង National Geographic People ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល