ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ប្រឈមនឹងការផាកពិន័យ ពីបទរាវខ្យងជិតផុតពូជនៅ វៀតណាម
មន្ត្រីអនុរក្សព្រៃឈើនៅឧទ្យានជាតិ Con Dao ភាគខាងត្បូងប្រទេសវៀតណាម បានស្នើសុំការផាកពិន័យលោក Pham Van Tan ៥ ៣៥០ ដុល្លារ ពីបទរាវខ្យងសមុទ្រក្នុងតំបន់អភិរក្ស ។

លោក Pham Van Tan អាយុ ៣៥ ឆ្នាំដែលរស់នៅបណ្តោះអាសន្នក្នុងស្រុក Con Dao បានចាប់ខ្យងនៅតំបន់ហាមឃាត់ នាវេលាពេលព្រឹកព្រលឹម ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ។

គាត់បានជិះក្បូនធ្វើដោយដៃទៅកាន់ឆ្នេរ Giong នៅលើកោះ Bay Canh ដែលជាតំបន់ស្តារបរិស្ថាន អាស្រ័យហេតុនេះហើយ រាល់ការនេសាទ និងការបរបាញ់នៅក្នុងតំបន់ត្រូវបានហាមឃាត់ ។
មន្ត្រីអនុរក្សបានរឹបអូសសត្វខ្យងសមុទ្រប្រភេទ Nerita Undata ចំនួន ៥ គីឡូក្រាមពីលោក Tan ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី ១ ទេដែល Tan រំលោភបំពានលើការការពារសត្វជិតផុត ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ គាត់ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល ១០ ខែ និង ១៧ ថ្ងៃ ពីបទប៉ុនប៉ងដឹកជញ្ជូនពងអណ្តើកសមុទ្រជិតផុតពូជចំនួន ១៧ ក្បាល នៅលើកោះ Con Dao ផងដែរ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ប្រទះឃើញសាកសពអណ្ដើកកម្រនៅឆ្នេរសមុទ្រ វៀតណាម ខាងត្បូង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា