Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប នឹងខំប្រឹងជួយ អ៊ុយក្រែន ដោយមិនចាំបាច់ពឹង អាមេរិក

បានផុស

នៅ

លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស និងសន្តិសុខនៃសហភាពអឺរ៉ុប (EU) បាននិយាយថា ជំនួយយោធារបស់ EU ចំពោះប្រទេសអ៊ុយក្រែន មិនចាំបាច់អាស្រ័យលើការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនោះទេ ហើយទីក្រុងព្រុចសែលក៏គ្រោងនឹងខំប្រឹងបន្ត ក៏ដូចជាបង្កើនជំនួយយោធាបន្ថែមទៀតដល់កងកម្លាំងទីក្រុងកៀវផងដែរ ។

លោក Josep Borrell

នៅពេលអ្នកសារព័ត៌មានសួរនាំអំពីប្រតិកម្មរបស់ EU ចំពោះសភាអាមេរិកដែលដកជំនួយយោធាសម្រាប់ទីក្រុងកៀវចេញពីច្បាប់ចំណាយរយៈពេលខ្លី, មន្ត្រីរូបនេះបញ្ជាក់ថា “យើងមិនរង់ចាំការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដើម្បីបង្កើនសំណើរបស់យើងដើម្បីគាំទ្រអ៊ុយក្រែននោះទេ” ។

លោក Borrell បាននិយាយទៀតថា ទីក្រុងព្រុចសែលនៅតែសោកស្តាយចំពោះការសម្រេចចិត្តរបស់សមាជិកសភាអាមេរិកចំពោះការដកជំនួយមួយនេះ ជាពិសេសវានឹងមិនមែនជាការសម្រេចចិត្តច្បាស់លាស់នោះទេ ប៉ុន្តែទោះជាយ៉ាងណា លោកសង្ឃឹមថា អ៊ុយក្រែនក៏នឹងបន្តទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកដដែល” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ អ្នកការទូតកំពូលរបស់ប្លុកនេះបានលើកឡើងថា គណៈកម្មការ EU បានស្នើបង្កើតមូលនិធិសម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៥២.៨ ពាន់លានដុល្លារ ហើយលោកថែមទាំងបានស្នើឲ្យបង្កើតមូលនិធិស្រដៀងគ្នានេះចំនួន ២១.១៣ ពាន់លានដុល្លារនៅក្នុងកិច្ចប្រជុំស្ដីពីសន្តិភាពអឺរ៉ុប និងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅខែសីហា ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Borrell បានកើតមានឡើង ចំពេលដែលប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែលបន្តអូសបន្លាយពេល ៤ ខែមកនេះ រងការបរាជ័យយ៉ាងធ្ងន់ធ្ងរ ទោះបីជាមានការផ្ដល់ជំនួយយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់លោកខាងលិចក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ប្រធានសភា អាមេរិក បង្ហាញទំនុកចិត្តថា រដ្ឋាភិបាលសហព័ន្ធនឹងចៀសផុត​ពីការបិទនៅខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម