ព័ត៌មានអន្ដរជាតិ
ប្រជាជនប៉ូឡូញ ១លាននាក់ ចេញធ្វើបាតុកម្មទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្រ្តទីក្រុង វ៉ាសូវី
មនុស្សប្រហែលមួយលាននាក់ បានចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលប៉ូឡូញ នៅរដ្ឋធានី វ៉ាសូវី ពោលគឺពីរសប្តាហ៍មុនការបោះឆ្នោតទូទៅ។

លោកស្រី Monika Beuth អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ និយាយថា មនុស្សប្រហែលមួយលាននាក់ បានចូលរួមក្នុងការតវ៉ាដែលរៀបចំដោយគណបក្សប្រឆាំង Civic Platform (PO) នៅទីក្រុងវ៉ាសូវី កាលពីថ្ងៃអាទិត្យទី១ខែតុលា។ លោកស្រីបញ្ជាក់ថា “នេះគឺជាបាតុកម្មធំបំផុតក្នុងប្រវត្តិសាស្ត្រទីក្រុងវ៉ាសូវី”។
ព្រឹត្តិការណ៍នេះ កើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ មុនពេលប្រទេសប៉ូឡូញ រៀបចំការបោះឆ្នោតទូទៅដែលគណបក្ស PO ពណ៌នាថា នឹងសម្រេចអនាគតរបស់ប៉ូឡូញ ក្នុងសហភាពអឺរ៉ុប (EU)។
អតីតនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ដែលជាមេដឹកនាំគណបក្ស PO បានប្រាប់ក្រុមអ្នកគាំទ្រ នៅកណ្តាលទីក្រុង វ៉ាសូវី ថា “ការផ្លាស់ប្តូរទ្រង់ទ្រាយធំ ជិតកើតឡើងហើយ។ នេះគឺជាសញ្ញាមួយបង្ហាញថា ប៉ូឡូញកំពុងកើតជាថ្មី”។

ថ្វីបើលោក Tusk និយាយថា មនុស្សជិតមួយលាននាក់ មានវត្តមានក្នុងការតវ៉ានេះក៏ដោយ ប៉ុន្តែស្ថានីយទូរទស្សន៍ TVP ជិតស្និទ្ធនឹងរដ្ឋាភិបាលប៉ូឡូញ បានដកស្រង់ប្រភពពីប៉ូលិស ដែលអះអាងថា មនុស្សប្រហែល១០ម៉ឺននាក់ប៉ុណ្ណោះ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ការស្ទង់មតិមុនការបោះឆ្នោតបង្ហាញថា គណបក្សច្បាប់និងយុត្តិធម៌ (PiS) ដែលកំពុងកាន់អំណាចនឹងទទួលជ័យជម្នះ ប៉ុន្តែប្រហែលជាមិនទទួលបានអាសនៈគ្រប់គ្រាន់ ដើម្បីឈ្នះសំឡេងភាគច្រើននៅក្នុងសភាឡើយ ដោយសារតែប្រជាជនមិនពេញចិត្តនឹងការដឹកនាំដូចកាលមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ប៉ូឡូញ ប្រកាសបញ្ជូនទ័ព ១ម៉ឺននាក់ទៀត ទៅព្រំដែន ដើម្បីបំភ័យ បេឡារុស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ