ព័ត៌មានអន្ដរជាតិ
បុរសថៃ យកទូរស័ព្ទថតក្រោមសំពត់ស្រីៗ ជាង៨០០នាក់ ត្រូវប៉ូលិសចាប់ខ្លួន
បុរសជនជាតិថៃអាយុ២៩ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយរកឃើញថា យកទូរស័ព្ទដៃ ទៅថតវីដេអូក្រោមសំពត់របស់ក្មេងស្រីចំនួន៨៧៣នាក់ ក្នុងទីក្រុងបាងកក នារយៈពេល៧ឆ្នាំមកនេះ។

ឧត្តមសេនីយ៍ទោ Teeradet Thumsuthee ប្រធានផ្នែកស៊ើបអង្កេតនៃការិយាល័យប៉ូលិសក្រុងបាងកក បាននិយាយនៅថ្ងៃចន្ទទី២ខែតុលាថា បុរសរូបនោះមានឈ្មោះ Thas “Title” ត្រូវបានចាប់ខ្លួននៅផ្ទះរបស់គាត់ក្នុងតំបន់ Laksi កាលពីថ្ងៃអាទិត្យ ហើយគេរកឃើញវីដេអូចំនួន៨៧៣ នៅលើទូរស័ព្ទដៃ និងកុំព្យូទ័ររបស់គាត់។
ប៉ូលិស បានអនុវត្តដីកាចាប់ខ្លួន បន្ទាប់ពីនារីវ័យក្មេងមួយក្រុម បានដាក់ពាក្យបណ្តឹងទៅប៉ូលិស ខណៈជនសង្ស័យត្រូវបានគេឃើញ កំពុងថតវីដេអូនៅកន្លែងលក់ទំនិញ Siam Square កាលពីពេលថ្មីៗ។
បុរសរូបនេះបានសារភាព ដោយនិយាយថា គាត់បានរៀនអំពីបច្ចេកទេសថតក្រោមសំពត់ស្រីៗនៅលើអ៊ីនធើណិត បន្ទាប់ពីបញ្ចប់ការសិក្សាសាកលវិទ្យាល័យ ហើយបានថតវីដេអូប្រហែលប្រាំពីរឆ្នាំមកហើយ ដើម្បីទុកមើលខ្លួនឯង។
គាត់បានថតក្រោមសំពត់ស្រីៗ ហើយក៏ថតមុខជនរងគ្រោះផងដែរ ជាធម្មតានៅតាមជណ្តើរយន្ត, ក្នុងហាងលក់សម្ភារការិយាល័យ ឬនៅលើស្ពានថ្មើរជើង តាមផ្សារទំនើបនានា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ នឹងមានភ្លៀងធ្លាក់ខ្លាំងពេញមួយសប្តាហ៍ ខណៈ ខេត្តជាច្រើន ប្រឈមទឹកជំនន់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់