ព័ត៌មានអន្ដរជាតិ
ឥទ្ធិពលលើកលែងទិដ្ឋាការរបស់ ថៃ កំពុងទាញទេសចរ ចិន ជិះជិតពេញៗយន្តហោះចូលមកលេងប្រទេស
ក្រុមហ៊ុន Thai Airways International Pcl បាននិយាយថា ជើងហោះហើរពីប្រទេសចិនចូលមកកាន់ប្រទេសថៃ មានទេសចរជិះជិតពេញៗរហូតដល់ ៩០ ភាគរយ បន្ទាប់ពីប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះបានបន្ធូរបន្ថយច្បាប់ទិដ្ឋាការជាបណ្តោះអាសន្នសម្រាប់អ្នកទេសចរចិន ។

លោក Korakot Chatasingha ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ទូរទស្សន៍ Bloomberg នៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនអាកាសចរបានឃើញកំណើនទេសចរចិនគួរឲ្យកត់សម្គាល់ចូលមកកម្សាន្តប្រទេសថៃ ។
បច្ចុប្បន្នថៃកំពុងតែរីករាយស្វាគមន៍ភ្ញៀវទេសចរចិនចូលមកលេងកម្សាន្តនៅក្នុងប្រទេស ដោយសារតែការលើកលែងទិដ្ឋាការ ខណៈការកែប្រែគោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មី កំពុងជួយជំរុញប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមហ៊ុន Thai Airways ក៏គ្រោងនឹងបង្កើនជើងហោះហើររបស់ខ្លួនទៅកាន់ទីក្រុងចំនួន ៥ របស់ប្រទេសចិន ដល់ ៥៦ ដងក្នុងមួយសប្តាហ៍ ពោលកើនឡើងពី ៤៩ ដង ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៣ តទៅ ។

គួរបញ្ជាក់ថា ភ្ញៀវទេសចរចិនអាចរីករាយជាមួយកម្មវិធីលើកលែងទិដ្ឋាការ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ទន្ទឹមនឹងនេះ លោក Korakot ក៏បាននិយាយដែរថា ៨ ខែក្នុងឆ្នាំ ២០២៣ ការមកដល់របស់ទេសចរចិនមានត្រឹមតែ ៥០ ភាគរយប៉ុណ្ណោះនៃបរិមាណសរុបក្នុងឆ្នាំ ២០១៩ ។
ជាចុងក្រោយលោក Korakot បន្ថែមថា លោកនៅតែមានទំនុកចិត្តលើការងើបឡើងវិញរយៈពេលវែងនៃប្រភពទេសចរបរទេសដ៏ធំបំផុតរបស់ប្រទេសថៃ ហើយក្រុមហ៊ុនកំពុងថ្លឹងថ្លែងបង្កើនជើងហោះហើរពីចិនបន្ថែមទៀត ដើម្បីឲ្យទេសចរកើនដល់កម្រិតឆ្នាំ ២០១៩ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
ចុចអាន៖ ព្រះមហាក្សត្រ ថៃ ឡាយព្រះហស្ថលេខាត្រាស់បង្គាប់តែងតាំងអគ្គស្នងការ នគរបាលជាតិថ្មី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ