ព័ត៌មានអន្ដរជាតិ
ការលក់សន្លឹកឆ្នោតនៅចិនកើនឡើងរាប់ពាន់លាន ចំពេលយុវជនអត់ការងារធ្វើគរជើងគ្នា
ការលក់សន្លឹករឆ្នោតរបស់ប្រទេសចិននៅក្នុងខែសីហាបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំនេះ ចំពេលមានចំនួនអ្នកអត់ការងារធ្វើបានកើនឡើងខ្លាំងទន្ទឹមគ្នា។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានរាយការណ៍នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ដោយដកស្រង់ទិន្នន័យពីក្រសួងហិរញ្ញវត្ថុថា ការលក់សន្លឹកឆ្នោតទូទាំងប្រទេសបានកើនឡើង ៥៣.៦ភាគរយនៅក្នុងខែសីហាធៀបនឹងឆ្នាំមុន ដែលគិតជាប្រាក់មានចំនួន ៥២.៩៦ពាន់លានយ័ន (ប្រហែល ៧.៣ពាន់លានដុល្លារ) ។

ដោយឡែកទិន្នន័យបានបង្ហាញថា ចាប់ពីខែមករា ដល់ខែសីហា សន្លឹកឆ្នោតតម្លៃសរុបចំនួន ៣៧៥.៧៦ពាន់លានយ័ន ត្រូវបានលក់នៅទូទាំងប្រទេស ដែលវាបានកើនឡើង ៥១.៦ភាគរយធៀបនឹងឆ្នាំមុន។ ការកើនឡើងនៃការលក់សំបុត្រឆ្នោតកើតឡើង ចំពេលទិន្នន័យសេដ្ឋកិច្ចធ្លាក់ចុះ ជាមួយនឹងមានការកើនឡើងនៃតម្លៃផ្ទះ និងអត្រាអត់ការងាររបស់យុវជនឈានដល់កម្រិតខ្ពស់បំផុតគឺ ២១.៣ភាគរយ នៅក្នុងខែមិថុនា ឆ្នាំ២០២៣។
អ្នកអត្ថាធិប្បាយម្នាក់នៅលើបណ្ដាញ Weibo បានសរសេរថា “សេដ្ឋកិច្ចកាន់តែអាក្រក់ សន្លឹកឆ្នោតកាន់តែច្រើននឹងត្រូវលក់ចេញ” ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Asiaone
ចុចអាន៖ ប្រធានក្រុមហ៊ុន Evergrande ត្រូវបានស៊ើបអង្កេតលើបទសង្ស័យផ្ទេរទ្រព្យសម្បត្តិ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ