ព័ត៌មានអន្ដរជាតិ
មកដឹង ខ្ទង់ចំណាយលើវិស័យការពារជាតិ រុស្ស៊ី សម្រាប់ឆ្នាំ ២០២៤ ខណៈក៏កំពុងជាប់ដៃធ្វើសង្គ្រាមនៅ អ៊ុយក្រែន
រដ្ឋាភិបាលរុស្ស៊ីបានដាក់ចេញផែនការបង្កើនថ្លៃចំណាយថ្មីលើវិស័យការពារជាតិរហូតដល់ ៧០ ភាគរយសម្រាប់ឆ្នាំ ២០២៤ ខណៈកញ្ចប់ថវិកាថ្មីនេះក៏នឹងអនុវត្តដល់រយៈពេល ៣ ឆ្នាំក្រោយផងដែរ ។

នៅក្រោមផែនការថ្មីនេះ ថ្លៃចំណាយលើវិស័យការពារជាតិរុស្ស៊ីនៅឆ្នាំក្រោយ នឹងកើនឡើងដល់ជិត ១០.៨ ពាន់ពាន់លានរូប្លិ៍ ឬច្រើនជាង ១១១ ពាន់លានដុល្លារអាមេរិកឯណោះ ។
ពាក់ព័ន្ធនឹងតួរលេខនេះដែរ រដ្ឋាភិបាលទីក្រុងមូស្គូរំពឹងនឹងមានចំនួន ៦ ភាគរយនៃផលិតផលក្នុងសរុប (GDP) ហើយច្រើនជាងទ្វេរដងនៃចំនួន ២.៦ ភាគរយនៅក្នុងឆ្នាំ ២០២១ ពោលមុនឆ្នាំដែលរុស្ស៊ីបើកប្រតិបត្តិសឹកលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា “ការបង្កើនថ្លៃចំណាយលើវិស័យការពារជាតិរបស់រុស្ស៊ី គឺចាំបាច់បំផុត ដោយសារតែ “សង្រ្គាមកូនកាត់” កំពុងបញ្ឆេះឡើងប្រឆាំងនឹងរុស្ស៊ី” ។
ជាចុងក្រោយលោក Peskov បញ្ជាក់ថា “មួយវិញទៀត ក៏ដោយសារតែទីក្រុងមូស្គូកំពុងបន្ត “ប្រតិបត្តិការសឹក” នៅក្នុងប្រទេសអ៊ុយក្រែនផង ដូច្នេះវាតម្រូវឲ្យមានការចំណាយលើវិស័យការពារជាតិដ៏អស្ចារ្យរបស់យើងក្នុងកញ្ចប់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ