ព័ត៌មានអន្ដរជាតិ
UN សម្រេចឲ្យបញ្ជូនទ័ពទៅ ហៃទី ដើម្បីកម្ចាត់ក្រុមបងធំ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទទី២ខែតុលា បានបើកភ្លើងខៀវដល់បេសកកម្មដឹកនាំដោយប្រទេសកេនយ៉ា ក្នុងគោលបំណងកម្ចាត់ក្រុមបងធំ នាំស្ថិរភាពដល់ប្រទេសហៃទី។

ការអនុម័តនេះ កើតឡើងមួយឆ្នាំ បន្ទាប់ពីមេដឹកនាំនៅក្នុងប្រទេសការាបៀនដែលរងការបំផ្លិចបំផ្លាញដោយអំពើហិង្សាមួយនេះ អង្វរករសុំជំនួយជាលើកដំបូង។
ប្រជាជាតិក្រីក្របំផុតនៅអឌ្ឍគោលខាងលិច ត្រូវរងគ្រោះ ខណៈក្រុមបងធំប្រដាប់អាវុធ ចូលកាន់កាប់ផ្នែកខ្លះនៃប្រទេស ហើយបានបង្កអំពើហិង្សាដ៏ឃោរឃៅ ហើយសេដ្ឋកិច្ចនិងប្រព័ន្ធសុខភាពសាធារណៈ ក៏ធ្លាក់ចុះផងដែរ។
តាំងពីចុងឆ្នាំ២០២២មក នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry និងអគ្គលេខាធិការ UN លោក Antonio Guterres បានអំពាវនាវសុំការគាំទ្រពីអន្តរជាតិ ដើម្បីគាំទ្រកងកម្លាំងប៉ូលិសដែលកំពុងប្រយុទ្ធតស៊ូ ប៉ុន្តែសហគមន៍ពិភពលោកភាគច្រើន មិនអើពើធ្វើអន្តរាគមន៍ ក្នុងប្រទេសហៃទីឡើយ។

សេចក្តីសម្រេចកាលពីថ្ងៃចន្ទ បានអនុម័តដោយសំឡេងគាំទ្រចំនួន១៣ ខណៈប្រទេសចិន និងរុស្ស៊ី អនុបវាទ។ រឿងនេះ ត្រូវបានសាទរដោយរដ្ឋមន្ត្រីការបរទេសហៃទី លោក Jean Victor Geneus ថា ជាការនាំមកនូវក្តីសង្ឃឹមដ៏ភ្លឺស្វាងសម្រាប់ប្រជាជន ដែលបានទទួលរងនូវផលវិបាកដោយស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ និងមនុស្សធម៌ដ៏លំបាកអស់រយៈពេលជាយូរមកហើយ។
សេចក្តីសម្រេចនិយាយថា កងកម្លាំងនេះ មានគោលបំណងផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការដល់ប៉ូលិសជាតិហៃទី រួមទាំងការកសាងសមត្ថភាពរបស់ខ្លួនតាមរយៈការធ្វើផែនការ និងប្រតិបត្តិប្រតិបត្តិការគាំទ្រសន្តិសុខរួមគ្នាផងដែរ។

បេសកកម្មនេះ ថែមទាំងមានគោលបំណងបង្កើតលក្ខខណ្ឌ ដើម្បីរៀបចំការបោះឆ្នោតដែលមិនបានធ្វើឡើងនៅក្នុងប្រទេសហៃទី ចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។
នៅក្នុងរបាយការណ៍នាពេលថ្មីៗ លោក Guterres និយាយថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសហៃទីកាន់តែអាក្រក់ទៅៗ ដោយសារតែសមាជិកក្រុមបងធំ មានទាំងគ្នាច្រើននិងមានអាវុធល្អជាងប៉ូលិសទៅទៀត។
យោងតាមរបាយការណ៍របស់ UN, ករណីឃាតកម្មជិត២៨០០ករណី ត្រូវបានកត់ត្រានៅក្នុងប្រទេសហៃទីចន្លោះខែតុលាឆ្នាំ២០២២ ដល់ខែមិថុនាឆ្នាំ២០២៣ ដោយក្នុងនោះមានអនីតិជនចំនួន៨០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បន្ទាប់ពីប្រធានាធិបតី ពេលនេះនាយករដ្ឋមន្ត្រី ហៃទី ត្រូវគេប៉ុនប៉ង ធ្វើឃាត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី