Connect with us

ព័ត៌មានអន្ដរជាតិ

លោក សេដ្ឋា ស្នើឲ្យកងកម្លាំងថៃ ផ្អាកទិញអាវុធសិន ដើម្បីយកលុយទៅជួយប្រជាជនវិញ

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធ ពន្យារពេលផែនការលទ្ធកម្មអាវុធសម្រាប់ឆ្នាំសារពើពន្ធ២០២៤សិន ដើម្បីរដ្ឋាភិបាល​ អាចយកថវិកាទៅជួយអ្នកដែលកំពុងខ្វះខាត។

លោក សេដ្ឋា ថាវីស៊ីន (រូបថត៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃចន្ទទី២ខែតុលា, លោក សេដ្ឋា បានណែនាំរដ្ឋមន្ត្រីក្រសួងការពារជាតិ Sutin Klunsang និងអគ្គលេខាធិកានាយករដ្ឋមន្ត្រី Prommin Lertsuridej ឲ្យជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ដើម្បីសុំឲ្យមានការពន្យារពេលលទ្ធកម្មអាវុធសម្រាប់ឆ្នាំសារពើពន្ធ២០២៤។

ប្រភពខាងលើបន្តថា “លោកនាយករដ្ឋមន្ត្រី ចង់ឲ្យថវិកាទាំងនេះ​ ទៅចំណាយលើកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ដើម្បីជួយប្រជាជន។ ទោះបីជាយ៉ាងណាក៏ដោយ ថវិកាដែលបានអនុម័តរួចហើយ នឹងមិនមានការផ្លាស់ប្តូរឡើយ”។

ស្របពេលជាមួយគ្នានោះ មេបញ្ជាការកងទ័ពអាកាសថៃ (RTAF) ដែលទើបតែងតាំងថ្មី លោក Phanphakdee Phatthanakul បានបញ្ជាក់ថា រដ្ឋាភិបាលបានស្នើឲ្យកងកម្លាំងប្រដាប់អាវុធ ផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ ភ្លើងឆេះព្រៃ និងបញ្ហាអ័ព្ទជាដើម។

លោក Phanphakdee បញ្ជាក់ថា កងទ័ពអាកាស នឹងមិនស្វែងរកការទិញយន្តហោះចម្បាំងក្នុងឆ្នាំសារពើពន្ធ២០២៤ទេ ដោយសារតែស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស។ យ៉ាងណា កងទ័ពអាកាស នឹងពិចារណាលើការទិញយន្តហោះចម្បាំងថ្មី ក្នុងឆ្នាំសារពើពន្ធ ២០២៥ ហើយក្រុមការងារ នឹងត្រូវបង្កើតឡើងដើម្បីពិចារណាលើបញ្ហានេះ។

មេបញ្ជាការកងទ័ពអាកាស អះអាងថា ទ័ពអាកាស នឹងបង្ហាញផែនការលទ្ធកម្មក្នុងឆ្នាំសារពើពន្ធ២០២៥ហើយនឹងធានាថា ប្រាក់របស់អ្នកជាប់ពន្ធ នឹងត្រូវបានចំណាយក្នុងផលប្រយោជន៍ល្អបំផុតរបស់ប្រទេស និងសម្រាប់ជាប្រយោជន៍ដល់វិស័យការពារជាតិ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ លោក សេដ្ឋា រីករាយ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់កម្ពុជា ហើយអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចប្រទេស ថៃ វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោក សៅ សុខា៖ កម្ពុជារីកចម្រើន ជីវភាពពលរដ្ឋប្រសើរពីមួយទៅមួយថ្ងៃ គឺព្រោះតែមានសន្តិភាពពេញលេញ

ព័ត៌មានជាតិ៨ នាទីutes មុន

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

សេដ្ឋកិច្ច៨ នាទីutes មុន

អាជីវកម្មលក់គ្រឿងសម្ភារតុបតែងលម្អបុណ្យចូលឆ្នាំខ្មែរ កំពុងតែមានតម្រូវការខ្ពស់

វប្បធម៌ ជំនឿ២៨ នាទីutes មុន

រូបចម្លាក់ ស្ពៃក្តោប ជាបន្លែ​ហុងស៊ុយអាចទាក់ទាញទ្រព្យសម្បត្តិ និងសំណាងល្អ

ចរាចរណ៍៣០ នាទីutes មុន

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម អប់រំផ្សព្វផ្សាយច្បាប់ ជូនពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវជាតិ ៧១ សេ

Sokha Hotels

ព័ត៌មានពេញនិយម