Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្រពិភពលោក ២ រូបឈ្នះពានណូបែលផ្នែកឱសថ ក្រោយ​ផលិតវ៉ាក់សាំងកូវីដការពារមនុស្សរាប់លាននាក់

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រ ២ រូបគឺលោកស្រី Katalin Kariko ជនជាតិហុងគ្រី-អាមេរិក រួមជាមួយលោក Drew Weissman ដែលជាជនជាតិអាមេរិកបានឈ្នះពានរង្វាន់ណូបែលផ្នែកឱសថ ដោយសារតែបានរកឃើញ និងបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រភេទ mRNA អំឡុងពេលរាតត្បាតខ្លាំងក្នុងឆ្នាំ ២០២០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ លោកស្រី Kariko បានក្លាយជាស្ត្រីទី ១៣ ហើយដែលបានឈ្នះរង្វាន់ណូបែលផ្នែកឱសថនៅលើពិភពលោក ហើយចំពោះពានរង្វាន់នេះដែរ អ្នកទាំងពីរនឹងទទួលបានទឹកប្រាក់ប្រមាណ ១ លានដុល្លារក្នុងម្នាក់ ។

គណៈកម្មាធិការណូបែលផ្នែកឱសថបាននិយាយថា ការរកឃើញដំបូងរបស់អ្នកវិទ្យសាស្រ្តទាំងពីរ បានផ្លាស់ប្តូរជាមូលដ្ឋានអំពីរបៀបដែលបច្ចេកវិទ្យា mRNA ធ្វើអន្តរកម្មជាមួយប្រព័ន្ធភាពស៊ាំរបស់មនុស្ស ។

គណៈកម្មាធិការបញ្ជាក់ទៀតថា វ៉ាក់សាំងប្រភេទ mRNA ដែលអ្នកទាំងវិទ្យាសាស្ត្រទាំងពីរបង្កើតឡើងមានអ្នកយកទៅចាក់ច្រើនជាង ១៣ ពាន់លានដូស និងជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ជាពិសេសបានជួយការពារអ្នកឆ្លងកូវីដមិនឲ្យឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ។

គួរបញ្ជាក់ថា លោកស្រី Kariko គឺជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Szeged ក្នុងប្រទេសហុងគ្រី ហើយកំពុងបម្រើការងារឲ្យក្រុមហ៊ុនឱសថ BioNTech ខណៈលោក Weissman ជាសាស្ត្រាចារ្យវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ Pennsylvania ក្នុងទីក្រុង Philadelphia របស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម