ព័ត៌មានអន្ដរជាតិ
លោក Trump ចូលខ្លួនក្នុងតុលាការសាជាថ្មីលើបទចោទប្រកាន់ក្លែងបន្លំ
អតីតប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទបានចូលខ្លួនក្នុងតុលាការសាជាថ្មី ប៉ុន្តែការអញ្ជើញចូលក្នុងតុលាការលើកនេះ គឺដើម្បីការពារខ្លួនប្រឆាំងនឹងបទចោទប្រកាន់ពាក់ព័ន្ធសំណុំរឿងក្ដីបំប៉ោងតម្លៃទ្រព្យសម្បត្តិរបស់គាត់ ។

អគ្គមេធាវីរដ្ឋញូវយ៉កលោកស្រី Letitia James បានប្តឹងលោក Trump រួមជាមួយកូនៗ ៣ នាក់ និងនាយកប្រតិបត្តិឈ្មោះ Allen Weisselberg កាលពីថ្ងៃទី២១ ខែកញ្ញា ពីបទក្លែងបន្លំផ្សេងៗ ។ លោកស្រីបាននិយាយថា ចុងចោទបានបំភាន់ទ្រព្យសម្បត្តិសុទ្ធរបស់លោក Trump រួមទាំងតម្លៃអចលនទ្រព្យរាប់ពាន់លានដុល្លារ ដើម្បីទទួលបានប្រាក់កម្ចី និងអត្ថប្រយោជន៍ពន្ធកាន់តែប្រសើរ ។
ទន្ទឹមនោះ លោកស្រី James បញ្ជាក់ច្បាស់ៗថា “មិនថា អ្នកមានអំណាចប៉ុណ្ណាទេ ហើយបើទោះបីជាអ្នកមានលុយមហាសាលយ៉ាងណាក៏ដោយ ច្បាប់គឺច្បាប់ អ្នកមិនអាចអង្គុយនៅលើច្បាប់បានឡើយ” ។

ស្របពេលជាមួយគ្នានេះ លោក Trump ក៏បានចោទប្រកាន់បកទៅលោកស្រី James វិញដែរថា “ពាក្យបណ្ដឹងនេះមានបង្កប់នូវហេតុផលនយោបាយ” ហើយលោកថែមទាំងបានហៅពាក្យបណ្តឹងនេះថាជា “ការបោកប្រាស់” ។ ជាពិសេសលោក Trump បានលើកឡើងថា បទឧក្រិដ្ឋដែលចោទប្រឆាំងមកលើខ្ញុំនៅពេលនេះ ក៏ព្រោះតែយើងមានមេធាវីដ៏ពុករលួយនៅក្នុងប្រទេស ។
ទោះយ៉ាងណា ក្នុងសវនាការនោះមិនមានគណៈវិនិច្ឆ័យឡើយ ប៉ុន្តែលោកចៅក្រម Arthur Engoron បានចេញសេចក្ដីសម្រេចកាលពីសប្តាហ៍មុនហើយថា ចុងចោទបានប្រព្រឹត្ត “ការក្លែងបន្លំជាបន្តបន្ទាប់ និងម្តងហើយម្តងទៀត” ហើយចៅក្រមក៏នឹងចេញសេចក្ដីសម្រេចលើការផាកពិន័យណាមួយដែលចុងចោទត្រូវប្រឈមមុខផងដែរ ។
គួរបញ្ជាក់ថា អគ្គមេធាវីចង់បានការផាកពិន័យក្នុងទំហំទឹកប្រាក់ចំនួន ២៥០ លានដុល្លារ និងហាមប្រាមលោក Trump និងកូនប្រុស ២ នាក់របស់លោកមិនឲ្យធ្វើជាមន្រ្តីនៃអាជីវកម្មណាមួយនៅក្នុងទីក្រុងញូវយ៉កឡើយ ជាពិសេសអ្នកទាំងនោះ អាចបាត់បង់ការគ្រប់គ្រងលើអចលនទ្រព្យមួយចំនួនដែលមានឈ្មោះរបស់ពួកគេ រួមទាំងអគារ Trump Tower និងទីលានវាយកូនហ្គោលផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អឺរ៉ុប នឹងខំប្រឹងជួយ អ៊ុយក្រែន ដោយមិនចាំបាច់មាន អាមេរិក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី