Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានសភា អាមេរិក ៖ គួរទុកលុយពង្រឹងសន្តិសុខតាមព្រំដែនវិញ ល្អជាង​ផ្ដល់ជំនួយយោធាឲ្យ អ៊ុយក្រែន

បានផុស

នៅ

បន្ទាប់ពីបង្ហាញពីទំនុកចិត្តថា សហរដ្ឋអាមេរិកនឹងចៀសផុតការបិទរដ្ឋាភិបាលសហព័ន្ធនៅក្នុងខែវិច្ឆិកា នៅពេលដែលច្បាប់ផ្តល់មូលនិធិរយៈពេលខ្លីផុតកំណត់ហើយនោះ ប្រធានសភាអាមេរិកលោក Kevin McCarthy ក៏បានលើកឡើងពីបញ្ហានៃការផ្ដល់ជំនួយទៅឲ្យអ៊ុយក្រែនផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលអ្នកសារព័ត៌មានសួរនាំអំពីការផ្ដល់ជំនួយទៅឲ្យអ៊ុយក្រែន លោក McCarthy បានឆ្លើយប្រាប់ថា “សម្រាប់ខ្លួនគាត់ សន្តិសុខតាមព្រំដែនរបស់សហរដ្ឋអាមេរិក គឺសំខាន់ជាងការផ្តល់លុយ ក៏ដូចជាជំនួយយោធាទៅដល់រដ្ឋាភិបាលទីក្រុងកៀវទៅទៀត” ។

ប្រធានសភារូបនេះបានលើកឡើងថា “អាទិភាពសម្រាប់ខ្ញុំគឺអាមេរិក និងព្រំដែនរបស់យើង ។ ខ្ញុំគាំទ្រក្នុងការធ្វើឲ្យប្រាកដថា អ៊ុយក្រែនមានអាវុធដែលពួកគេត្រូវការ ប៉ុន្តែខ្ញុំក៏គាំទ្រយ៉ាងមុតមាំផងដែរចំពោះការការពារព្រំដែនសហរដ្ឋអាមេរិកជាមុនសិន” ។

ស្របពេលជាមួយគ្នានេះ លោក McCarthy បានបញ្ជាក់បន្ថែមថា ទោះយ៉ាងណា សេតវិមាននៅតែមានកញ្ចប់ថវិកាជាង ៣ ពាន់លានដុល្លារទៀតផងដែរសម្រាប់ផ្ដល់ជំនួយទៅឲ្យអ៊ុយក្រែន បន្ទាប់ពីរដ្ឋសភាបានអនុម័តច្បាប់ចំណាយរយៈពេលខ្លី ដើម្បីបន្តដង្ហើមរដ្ឋាភិបាលសហរដ្ឋអាមេរិករយៈពេល ៤៥ ថ្ងៃទៀត ។

គួរបញ្ជាក់ថា សេតវិមានក៏ត្រៀមនឹងប្រកាសផ្ដល់ជំនួយយោធាថ្មីទៅឲ្យប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះផងដែរ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាមានទំហំទឹកប្រាក់ក្នុងកម្រិតណា ឬក៏ផ្ដល់អ្វីខ្លះដល់រដ្ឋាភិបាលទីក្រុងកៀវនោះទេ ដោយសារតែកំពុងមានភាពវឹកវរ ពាក់ព័ន្ធទៅនឹងការបិទរដ្ឋាភិបាលសហព័ន្ធ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ប្រធានសភា អាមេរិក បង្ហាញទំនុកចិត្តថា រដ្ឋាភិបាលសហព័ន្ធនឹងចៀសផុត ពីការបិទនៅខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម