Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លោះផ្ទៃក្នុងបក្សសាធារណរដ្ឋ៖ តំណាងរាស្រ្តម្នាក់ ចាប់ផ្ដើមនីតិវិធីជាប្រវត្តិសាស្រ្ត ទម្លាក់ ប្រធានរដ្ឋសភាអាមេរិក

បានផុស

នៅ

ប្រធានរដ្ឋសភាអាមេរិកលោក Kevin McCarthy កំពុងតស៊ូដើម្បីជីវិតនយោបាយរបស់គាត់ បន្ទាប់ពីអ្នកស្តាំនិយម ដាក់ញត្តិដ៏កម្រមួយ ដើម្បីបណ្តេញគាត់ចេញពីតំណែង។

ឆ្លើយតបទៅនឹងទង្វើរបស់តំណាងរាស្រ្តប្រចាំរដ្ឋ Florida លោក Matt Gaetz, លោក McCarthy បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ធ្វើវាទៅ”។

លោក Matt Gaetz (ឆ្វេង) និងលោក Kevin McCarthy (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាព​តានតឹង​រវាង​អ្នកសាធារណរដ្ឋ​ទាំងពីរ ​បាន​ផ្ទុះឡើង​កាលពី​ចុង​សប្តាហ៍ ​បន្ទាប់ពី​ប្រធានសភា ​អនុម័ត​ច្បាប់​មួយ​ដោយ​មាន​ជំនួយ​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ដើម្បី​ផ្តល់​មូលនិធិ​ដល់​ភ្នាក់ងារ​រដ្ឋាភិបាល។

ក្នុងសុន្ទរកថា កាលពីថ្ងៃចន្ទទី៣ខែតុលា លោក Gaetz បានចោទប្រកាន់លោក McCarthy ថាបានជួយសម្រួលឲ្យគណបក្សប្រជាធិបតេយ្យបញ្ចៀសការបិទរដ្ឋាភិបាលសហព័ន្ធ និងធ្វើកិច្ចព្រមព្រៀងសម្ងាត់ជាមួយសេតវិមាន ដើម្បីបញ្ចូលមូលនិធិអ៊ុយក្រែនថ្មី ទៅក្នុងច្បាប់ដាច់ដោយឡែក។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងកាលពីថ្ងៃសៅរ៍ទី៣០ខែតុលា ដែលរារាំងការបិទរដ្ឋាភិបាល គឺមិនបានរាប់បញ្ចូលថវិកាចំនួន៦ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនទេ ដោយសារតែលោក Gaetz និងអ្នកអភិរក្សនិយមផ្សេងទៀត ស្តីបន្ទោសថា សហរដ្ឋអាមេរិកបានចំណាយច្រើនពេកហើយ លើសង្រ្គាមរបស់ប្រទេសនេះជាមួយរុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រធានសភា អាមេរិក ៖ គួរទុកលុយពង្រឹងសន្តិសុខតាមព្រំដែនវិញ ល្អជាង ផ្ដល់ជំនួយយោធាឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម