Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande បើកជួញដូរផ្សារហ៊ុនឡើងវិញ​ បន្ទាប់ពីផ្អាកមួយរយៈ

បានផុស

នៅ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដែលបានចុះបញ្ជីនៅហុងកុងឈ្មោះ Evergrande Property Services Group បានបន្តការជួញដូរឡើងវិញនៅថ្ងៃអង្គារនេះ បន្ទាប់ពីផ្អាកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគហ៊ុនទាំងពីរបានបើកឡើងខ្ពស់ក្នុងការជួញដូរពេលព្រឹកថ្ងៃអង្គារនៅតម្លៃ ០.៣៥ ដុល្លារហុងកុង និង ០.៦៣ ដុល្លារហុងកុង ដោយកើនឡើង ៩ ភាគរយ និង ៧ ភាគរយ ។

ទោះជាយ៉ាងណា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតគឺ Evergrande New Energy Vehicle Group នៅ​តែបន្តផ្អាកជួញដូរដដែល បន្ទាប់ពីផ្សារហ៊ុនរបស់ក្រុមហ៊ុនទាំងបីត្រូវបានផ្អាកដូចគ្នា​កាលពីសប្តាហ៍មុន ហើយមិនបានបញ្ជាក់ពីមូលហេតុច្បាស់ឡើយ ។  

ពាក់ព័ន្ធនឹងការផ្អាកផ្សារហ៊ុននេះដែរ គឺដោយសារតែប្រធានក្រុមហ៊ុនលោក Hui Ka-yan កំពុងស្ថិតនៅក្រោមការឃ្លាំមើល និងស៊ើបអង្កេតលើបទសង្ស័យផ្ទេរទ្រព្យសម្បត្តិទៅក្រៅប្រទេស ខណៈបច្ចុប្បន្នក្រុមហ៊ុនក៏មិនទាន់បញ្ចប់គម្រោង​សងបំណុលវិនិយោគិនរួចរាល់នៅឡើយ ។

ដូចគ្នានេះ កាលពីសប្តាហ៍មុន ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់ Evergrande មួយទៀតគឺ Hengda Real Estate Group ក៏មានករណីវិវាទសម្ភារៈដែលមិនទាន់សម្រេចចំនួន ១,៩៤៦ ករណីផងដែរ ដែលមានទំហំទឹកប្រាក់សរុប ៦២.៥ ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Nikkei Asia

ចុចអាន៖ ប្រធានក្រុមហ៊ុន Evergrande ត្រូវបានស៊ើបអង្កេតលើបទសង្ស័យ​ផ្ទេរទ្រព្យសម្បត្តិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម