Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសឥណ្ឌា ចូលឆែកឆេរផ្ទះអ្នកកាសែត ថែមរឹបអូសយក​ទូរស័ព្ទ​ដៃ​និង Laptop

បានផុស

នៅ

ប៉ូលិសក្នុងប្រទេសឥណ្ឌា បានឆ្មក់ចូលផ្ទះរបស់អ្នកកាសែត និងអ្នកនិពន្ធល្បីៗមួយចំនួន ពាក់ព័ន្ធការផ្តល់មូលនិធិរបស់គេហទំព័រព័ត៌មាន NewsClick។

(រូបថត៖ BNN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឆែកឆេរ ​បាន​ធ្វើ​ឡើងនៅ​ថ្ងៃ​អង្គារ​ក្នុង​រដ្ឋធានី​ដែលី ហើយ​អ្នក​ដែល​ឆ្មក់​ចូល ថែមទាំង​រឹបអូស​យក​ទូរស័ព្ទ​ដៃ​និង Laptop ទៀតផង។

តាមសេចក្តីរាយការណ៍, ក្រុមមន្ត្រី កំពុងស៊ើបអង្កេតលើការចោទប្រកាន់ថា គេហទំព័រ NewsClick ទទួលបានមូលនិធិខុសច្បាប់ពីប្រទេសចិន ប៉ុន្តែត្រូវបានបដិសេធ ខណៈក្រុមអ្នក​រិះគន់​និយាយ​ថា ទង្វើ​នេះ​ គឺជា​ការ​វាយប្រហារ​ដោយ​ចេតនា​លើ​សេរីភាព​សារព័ត៌មាន។

ក្នុងចំណោមផ្ទះរបស់អ្នក ដែលត្រូវបានគេចូលឆែកឆេរ ក៏រួមមានទាំងផ្ទះរបស់ការីនិពន្ធគេហទំព័រ NewsClick ឈ្មោះ Prabir Purkayastha ផងដែរ។

(រូបថត៖ Getty Images)

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ ប៉ូលិសមិនទាន់ធ្វើអត្ថាធិប្បាយ លើការវាយឆ្មក់នេះនៅឡើយទេ។

លើសពីនេះ ទីភ្នាក់ងារសារព័ត៌មាន ANI បានរាយការណ៍ថា ការឆែកឆេរ ក៏កំពុងធ្វើឡើងនៅឯការិយាល័យរបស់គេហទំព័រនេះ នៅក្នុងទីក្រុងដែលីផងដែរ។

អង្គការអ្នកកាសែតគ្មានព្រំដែន ដែលជាក្រុមតស៊ូមតិសម្រាប់អ្នកកាសែត បានដាក់ប្រទេសឥណ្ឌានៅចំណាត់ថ្នាក់ទី១៦១ ក្នុងចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់ខ្លួននៅឆ្នាំនេះ។ ក្រុមនេះនិយាយថា ស្ថានភាពអ្នកកាសែតនៅឥណ្ឌាកាន់តែយ៉ាប់យ៉ឺនទៅៗ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មីយ៉ាន់ម៉ា កាត់ទោសអ្នកកាសែតម្នាក់ ដាក់ពន្ធនាគារ ២០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១៦ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៥៧ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម