ព័ត៌មានអន្ដរជាតិ
វៀតណាម ចាយលុយសម្រាប់អូសខ្សែភ្លើងជាង ៤៥ លានដុល្លារដើម្បីនាំអគ្គិសនីពី ឡាវ
វៀតណាមកាលពីពេលថ្មីៗនេះបានបើកការដ្ឋានសាងសង់ខ្សែបណ្តាញអគ្គិសនីដើម្បីនាំចូលអគ្គិសនីពីប្រទេសឡាវ ក្នុងគោលបំណងដើម្បីទប់ទល់នឹងការខ្វះខាតថាមពលនៅក្នុងប្រទេស ស្របពេលដែលកំពុងជួបប្រទះបញ្ហាប្រឈមសម្រាប់ការផ្គត់ផ្គង់ ។

ទន្ទឹមនោះ អគ្គិសនីជាតិវៀតណាម (EVN) នឹងចំណាយថវិកាចំនួន ៤៥.៣៦ លានដុល្លារអាមេរិកលើការអូសខ្សែភ្លើងប្រវែង ៤៥ គីឡូម៉ែត្រដែលនឹងតភ្ជាប់ពីរោងចក្រថាមពលដើរដោយខ្យល់មូសុងទៅស្ថានីយចែកចាយចរន្តអគ្គិសនី Thanh My ក្នុងខេត្ត Quang Nam ភាគកណ្តាលប្រទេសវៀតណាម ។
សម្រាប់គម្រោងនេះដែរ អគ្គិសនីវៀតណាមបានខ្ចីលុយពីធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទរបស់ខ្លួនដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៤ ខណៈខ្សែភ្លើងនេះក៏នឹងបន្ថែមថាមពលអគ្គិសនីចំនួន ២,៥០០ មេហ្គាវ៉ាត់ទៅបណ្តាញអគ្គិសនីរបស់វៀតណាមផងដែរ ។

ក្រៅពីឡាវ វៀតណាមក៏សម្លឹងរកមើលការទិញអគ្គិសនីបន្ថែមពីចិនផងដែរ ដោយសារតែអគ្គិសនីនៅក្នុងប្រទេស មានសមត្ថភាពផលិតបានប្រហែល ៤២,០០០ មេហ្គាវ៉ាត់ និង ១៩,០០០ មេហ្គាវ៉ាត់នៅពេលរសៀល និង ៣៩,២០០ មេហ្គាវ៉ាត់ និង ១៨,០០០ មេហ្គាវ៉ាត់ពេលល្ងាច ។
គួរបញ្ជាក់ថា រោងចក្រថាមពលដើរដោយខ្យល់មូសុងឡាវ គឺជាគម្រោងថាមពលចរន្តខ្យល់ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានកម្លាំងរហូតដល់ ៦០០ មេហ្គាវ៉ាត់ ដែលមានទួរប៊ីនខ្យល់ចំនួន ១៣៣ និងលាតសន្ធឹងលើផ្ទៃដីសម្បទានជាង ១ ពាន់ហិកតា ខណៈការសាងសង់គម្រោងដ៏មហិច្ឆតានេះ បានចាប់ផ្តើមនៅដើមខែមេសា ឆ្នាំនេះ ហើយរំពឹងនឹងបញ្ចប់រួចរាល់នៅឆ្នាំ ២០២៥ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Laotian Times
ចុចអាន៖ លោក សេដ្ឋា ស្នើឲ្យកងកម្លាំងថៃ ផ្អាកទិញអាវុធសិន ដើម្បីយកលុយទៅជួយប្រជាជនវិញ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ