ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបង្កើតទិវា “មីស៊ីលជាតិ”
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានកំណត់ថ្ងៃឈប់សម្រាកថ្មីមួយទៀតដើម្បីរំឭកដល់ការបាញ់មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) កាលពី ៤ ឆ្នាំមុន ។

កូរ៉េខាងជើងកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានបាញ់សាកល្បងមីស៊ីល Hwasong-15 ដែលបានធ្លាក់ចូលសមុទ្រជប៉ុន ។ ទីក្រុងព្យុងយ៉ាងបានអះអាងថា មីស៊ីល ICBM មានសមត្ថភាពទៅដល់ដីគោកអាមេរិកទាំងមូល ។
NHK បានរាយការណ៍ថា កូរ៉េខាងជើងកំណត់យកថ្ងៃទី ២៩ ខែវិច្ឆិកាជាថ្ងៃអបអរការអភិវឌ្ឍរ៉ុកកែតរបស់ប្រទេសជាតិ ។

នៅឯសមាជគណបក្សពលករកំពុងកាន់អំណាចរបស់កូរ៉េខាងជើងកាលពីខែមុនមេដឹកនាំលោក គីម ជុងអ៊ុន បាននិយាយថា ការបាញ់សាកល្បងដោយជោគជ័យនេះបានប្រកាសទៅកាន់ពិភពលោកថា ការបង្កើតសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសត្រូវបានបញ្ចប់ ។ លោកបានសង្កត់ធ្ងន់ថា លោកក៏នឹងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបន្ថែមទៀតផងដែរ ។
ចំណែកសាស្រ្តាចារ្យរងនៃសាកលវិទ្យាល័យ Keio លោក Isozaki Atsuhito អ្នកជំនាញកិច្ចការកូរ៉េខាងជើងបាននិយាយថា កូរ៉េខាងជើងមិនព្រមប្រកាន់ជំហរខ្លាំងក្លាក្នុងពេលពិភាក្សាជាមួយអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នោះទេ ។

លោកបាននិយាយថា ក្រុងព្យុងយ៉ាងប្រហែលជាកំណត់ថ្ងៃរំឭកខួបនេះស្របតាមគោលនយោបាយគណបក្ស ។
លោក Isozaki បានបន្ថែមទៀតថា ប្រទេសកូរ៉េខាងជើងបានបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃថ្ងៃឈប់សម្រាកនេះនៅលើប្រតិទិនរបស់ខ្លួន ហើយថានេះអាចបង្ហាញពីឆន្ទៈរបស់ប្រទេសដើម្បីបង្កើនអំណាចយោធារបស់ខ្លួនបន្ថែមទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ស្ថានភាពអាមេរិក និងកូរ៉េខាងជើងនៅតែជាប់គាំង ខណៈលោក គីម បដិសេធការរំសាយអាវុធនុយក្លេអ៊ែរ
ចុចអាន ៖ គីម ជុងអ៊ុន៖ ទោះអ្នកណាកាន់អំណាចក៏ដោយ អាមេរិកនៅតែជា “សត្រូវធំបំផុត” របស់កូរ៉េខាងជើង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល