Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់កាំភ្លើងក្នុងផ្សារទំនើប Siam Paragon គឺជាក្មេងវក់លេងហ្គេមបែបបាញ់ប្រហារ នៅលើកំព្យូទ័រ

បានផុស

នៅ

ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ដែលបើកការបាញ់ប្រហារក្នុងផ្សារទំនើប Siam Paragon កណ្តាលទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារទី៣ខែតុលា ត្រូវបានប៉ូលិសបញ្ជាក់ថា ជាមនុស្សមានសតិមិនគ្រប់និងវក់លេងហ្គេមបែបបាញ់ប្រហារនៅលើកំព្យូទ័រ។

(រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេង​ប្រុសគឺ​ជាអ្នក​រស់​នៅ​ក្នុង​តំបន់ Bang Kae និងជា​សិស្ស ​នៅ​សាលា​រៀន​មួយ​ក្បែរ​ផ្សារ​ទំនើប។

ការបាញ់ប្រហារនោះ បណ្តាលជនបរទេសពីរនាក់ បានបាត់បង់ជីវិត ដោយម្នាក់ជាជនជាតិចិន និងម្នាក់ទៀតជាពលករមីយ៉ាន់ម៉ា ខណៈមនុស្សប្រាំនាក់ ក៏ត្រូវរបួសផងដែរ។

(រូបថត៖ Nation)

ជនជាតិ​ចិន បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​ជនជាតិ​មី​យ៉ាន់​ម៉ា ​ស្លាប់​នៅ​មន្ទីរពេទ្យ ហើយប៉ូលិស​មិន​បាន​បញ្ចេញ​ឈ្មោះ​ជន​រង​គ្រោះ​ឡើយ។

ខ្មាន់​កាំភ្លើង ដែលគេ​មិនបញ្ចេញ​អត្តសញ្ញាណ ​បានដាក់កាំភ្លើងចុះហើយប្រគល់ខ្លួនឲ្យប៉ូលិស នៅក្នុងហាងមួយនៃជាន់ទីបី។ ប៉ូលិសក៏បានរកឃើញកាំភ្លើងខ្លី Glock ស្វ័យប្រវត្តិ ៩មិល្លីម៉ែត្រ នៅជាមួយក្មេងប្រុសផងដែរ។

(រូបថត៖ Nation)

ជន​បង្កហេតុ ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​ក្រុង Pathumwan ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ខណៈ​ឪពុក​ម្តាយ​ត្រូវ​បាន​កោះ​ហៅ​មក​កាន់​ប៉ុស្តិ៍ប៉ូលិស។

ប៉ូលិសបានចំណាយពេលប្រហែលមួយម៉ោង និង១៥នាទី ដើម្បីចាប់ខ្លួនក្មេងប្រុសដែលកាន់កាំភ្លើង ហើយគ្រប់គ្រងស្ថានការណ៍បាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ សាក្សីរៀបរាប់ហេតុការណ៍អំឡុងពេលបាញ់ប្រហារក្នុងផ្សារទំនើបនៅថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣៦ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៥៣ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម