Connect with us

ព័ត៌មានអន្ដរជាតិ

ចម្លើយសារភាពរបស់ក្មេងប្រុស ដែលបាញ់ប្រហារនៅផ្សារទំនើប Siam Paragon កណ្តាលក្រុងបាងកក

បានផុស

នៅ

តាមចម្លើយសារភាពរបស់ក្មេងប្រុសអាយុ១៤ឆ្នាំ ដែលបើកការបាញ់ប្រហារក្នុងផ្សារទំនើប Siam Paragon កណ្តាលទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារទី៣ខែតុលា គឺដោយសារតែរូបគេ​គិត​ថា ​មាន​អ្នកចង់លបវាយប្រហារខ្លួន ដូច្នេះក៏​​ដក​កាំភ្លើង​ខ្លី​ ​បាញ់យកតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងប្រុសជាអ្នក​រស់​នៅ​ក្នុង​តំបន់ Bang Kae រូបនេះ ត្រូវបានប៉ូលិសបញ្ជាក់ថា ជាមនុស្សមានសតិមិនគ្រប់និងញៀនលេងហ្គេមបែបបាញ់ប្រហារនៅលើកំព្យូទ័រ។

ក្នុងការបាញ់ប្រហារនោះ មានជនបរទេសពីរនាក់ បានបាត់បង់ជីវិត ដោយម្នាក់ជាជនជាតិចិន និងម្នាក់ទៀតជាពលករមីយ៉ាន់ម៉ា ខណៈមនុស្សប្រាំនាក់ ក៏ត្រូវរបួសផងដែរ។ ជនជាតិ​ចិន បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​ជនជាតិ​មី​យ៉ាន់​ម៉ា ​ស្លាប់​នៅ​មន្ទីរពេទ្យ។

(រូបថត៖ Viral Press)

ខ្មាន់​កាំភ្លើង ដែលគេ​មិនបញ្ចេញ​អត្តសញ្ញាណ ​បានដាក់កាំភ្លើងចុះហើយប្រគល់ខ្លួនឲ្យប៉ូលិស នៅក្នុងហាងមួយនៃជាន់ទីបី។ ប៉ូលិសក៏បានរកឃើញកាំភ្លើងខ្លី Glock ស្វ័យប្រវត្តិ ៩មិល្លីម៉ែត្រ នៅជាមួយក្មេងប្រុសផងដែរ។

(រូបថត៖ Viral Press)

ជន​បង្កហេតុ ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​ក្រុង Pathumwan ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ខណៈ​ឪពុក​ម្តាយ​ត្រូវ​បាន​កោះ​ហៅ​មក​កាន់​ប៉ុស្តិ៍ប៉ូលិស។

ប៉ូលិសបានចំណាយពេលប្រហែលមួយម៉ោង និង១៥នាទី ដើម្បីចាប់ខ្លួនក្មេងប្រុសដែលកាន់កាំភ្លើង ហើយគ្រប់គ្រងស្ថានការណ៍បាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ខ្មាន់កាំភ្លើងក្នុងផ្សារទំនើប Siam Paragon គឺជាក្មេងវក់លេងហ្គេមបែបបាញ់ប្រហារ នៅលើកំព្យូទ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម