ព័ត៌មានអន្ដរជាតិ
មិត្តភ័ក្ដិបកអាក្រាតកូនក្រមុំធ្លាប់ធ្វើជាតារាអាសអាភាស ក្នុងពិធីមង្គលការនៅ ជប៉ុន
ស្ត្រីវ័យ ៣២ ឆ្នាំមួយរូប បានប្រឈមនឹងភាពអាម៉ាស់ជាខ្លាំងនៅថ្ងៃមង្គលការរបស់ខ្លួនក្នុងប្រទេសជប៉ុន ដោយមិត្តភ័ក្តិជិតស្និទ្ធឡើងទៅបកអាក្រាតអាជីពចាស់ ថានាងគឺជាតារាអាសអាភាស ។

អតីតកាលរបស់កូនក្រមុំរូបនេះ មិនត្រូវបានដឹងដោយស្វាមីនាងឡើយ ដូច្នេះវាបណ្ដាលឲ្យអ្នកនៅក្នុងមង្គលការទាំងមូលភ្ញាក់ផ្អើលជាខ្លាំង ។
នាងមានឈ្មោះថា Mizuki ហើយបានជួបនឹងស្វាមីតាំងពីមានអាយុ ២៧ ឆ្នាំមកម្ល៉េះ ប៉ុន្តែនាងមិនដែលប្រាប់គាត់ពីអាជីពមួយនេះទេ ព្រោះគិតថាខ្លួនមិនសូវល្បីផង ។
ស្រាប់តែក្នុងពិធីមង្គលការ មិត្តភ័ក្ដិរបស់នាងឈ្មោះ Azai បានងើបឈរទាំងស្រវឹង ដើម្បីឡើងថ្លែងអំណរគុណកូនកំលោះដែលព្រមទទួលយក Mizuki ទោះនាងជាតារាសិចក៏ដោយ ។ គ្រានោះ Mizuki ខ្មាសគេយ៉ាងខ្លាំង ចំណែកឯកូនកំលោះវិញព្យាយាមសើចធ្វើដូចជារឿងកំប្លែងទៅវិញ ។
បន្ទាប់ពីមង្គលការចប់ ប្ដីរបស់ Mizuki បានសួរនាំពីរឿងខាងលើ ទើបនាងសារភាពទាំងអស់ ។ ប៉ុន្តែទោះបីគាត់ព្យាយាមស្វែងរកវីដេអូរបស់ប្រពន្ធយូរប៉ុណ្ណា ក៏មិនអាចរកឃើញដែរ ដោយសារនាងមានតែ ៨ វីដេអូប៉ុណ្ណោះ ថែមទាំងមិនសូវល្បីទៀត ។

ដូច្នេះស្វាមីក៏សូមឲ្យរឿងកន្លងផុតចុះ និងហាមភរិយាឲ្យឈប់ទាក់ទង Azai បន្ត ព្រោះគាត់គិតថានាងគ្មានបំណងល្អទេ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះគឺ Azai ក៏ជាអតីតតារាអាសអាភាសដែរ ហើយល្បីជាង Mizuki ទើបគេសង្ស័យថានាងច្រណែននឹងមិត្តភ័ក្ដិរបស់ខ្លួន ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ តារាចម្រៀងពីររូប កំពុងមានស្នេហាត្រីកោណជាមួយតារាសិចជប៉ុន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង