Connect with us

ព័ត៌មានអន្ដរជាតិ

ទ្វីបអាមេរិក កំពុងរងការវាយលុកដោយវីរុសបម្លែងខ្លួនថ្មី ៣ប្រភេទ

បានផុស

នៅ

លោកស្រី Carissa Etienne ប្រធានអង្គការសុខភាព Pan American បាននិយាយកាលពីថ្ងៃពុធថា វីរុសបម្លែងខ្លួនថ្មី៣ប្រភេទ ត្រូវបានគេរកឃើញក្នុងប្រទេសចំនួន២០នៅទ្វីបអាមេរិក ដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការឆ្លងកម្រិតខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើភាពញឹកញាប់នៃបម្រែបម្រួលថ្មីនៅតែមានកំរិតក៏ដោយ ក៏អ្នកជំនាញផ្នែកសុខភាពបានព្រមានថា វីរុសទាំងនោះអាចនាំឲ្យមានការរីករាលដាលនៃជំងឺរាតត្បាតថ្មី។

យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានបង្ហាញថា សហរដ្ឋអាមេរិកបានកត់ត្រាការឆ្លងវីរុសបម្លែងខ្លួនថ្មីចំនួន៥៤៦ករណី នៅក្នុងរដ្ឋយ៉ាងហោចណាស់៣៣គិតត្រឹមថ្ងៃអង្គារ។

ភាគច្រើននៃករណីទាំងនេះ, មាន៥៤១ករណីបណ្តាលមកពីវ៉ារ្យ៉ង់ដែលត្រូវបានគេស្គាល់ថា B.1.1.7 ដែលត្រូវបានរកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេស។

ទន្ទឹមនោះ គេរកឃើញករណីឆ្លងវីរុសអាហ្វ្រិកខាងត្បូង B.1.351 ចំនួន៣ករណីនិងវីរុសប្រេស៊ីល P.1​ ចំនួន២ករណី។

លោកស្រី Etienne និយាយថា មនុស្សជាង១.៨លាននាក់នៅទ្វីបអាមេរិកបានធ្លាក់ខ្លួនឈឺដោ​យសារជំងឺកូវីដ១៩និងជាង៤៧,០០០នាក់បានស្លាប់ ដោយសារជំងឺនេះកាលពីសប្តាហ៍មុន។

លោកស្រីបានព្រមានថា ផលប៉ះពាល់សុខភាព សង្គមនិងសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ត្រី ហើយបានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះវិសមភាពយេនឌ័រដែលបង្កឡើងដោយជំងឺរាតត្បាត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ WHO ៖ វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលរកឃើញនៅអង់គ្លេសកំពុងរាលដាលទូទាំងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម