ព័ត៌មានអន្ដរជាតិ
អាមេរិក៖ ប្ដីទិញឆ្នោតជាកាដូជូនប្រពន្ធ ឈ្នះរង្វាន់ ៥០ ០០០ ដុល្លារ
បុរសម្នាក់នៅរដ្ឋ Maryland បានទិញឆ្នោតកោសជាកាដូជូនប្រពន្ធ ស្រាប់តែឈ្នះរង្វាន់ ៥០ ០០០ ដុល្លារ ។

Elio Figueroa អាយុ ៤៨ ឆ្នាំប្រាប់មន្រ្តីឆ្នោត Maryland ថា គាត់បានទៅផ្សារ Sunrise & Deli ដើម្បីស្កេនសំបុត្រឆ្នោតមួយចំនួន ដើម្បីមើលថាឈ្នះឬអត់ ។ ដោយសារមិនឈ្នះបានច្រើន គាត់សម្រេចចិត្តទិញឆ្នោតជូនប្រពន្ធម្ដងគឺអ្នកស្រី Maria អាយុ ៤១ ឆ្នាំ ។
ទំនេរពីការធ្វើម្ហូប Maria បានកោសឆ្នោតដែលប្ដីទិញឲ្យ ទើបឈ្នះរង្វាន់ ២០ ដុល្លារ និង ៥០ ០០០ ដុល្លារ ។
ដំបូងអ្នកទាំងពីរស្មានថាជារង្វាន់ទឹកប្រាក់ ៥០០០ ដុល្លារប៉ុណ្ណោះ លុះពិនិត្យមើលម្ដងទៀតទើបឃើញលេខសូន្យដល់ទៅ ៤ ឯណោះ ។ Maria និយាយថា “ពួកយើងសប្បាយចិត្តណាស់ ។ មិននឹកស្មានថាគាត់យកលុយ ៥០ ០០០ ដុល្លារមកផ្ទះបានសោះ!” ចំពោះគោលដំណងនៃការប្រើប្រាស់លុយរង្វាន់ ពួកគេគ្រោងនឹងទិញផ្ទះថ្មីសម្រាប់គ្រួសារឲ្យរស់នៅស្រួលជាងមុន ៕
ប្រែសម្រួល៖ វារី
ប្រភព៖ UPI
ចុចអាន៖ ថៃបង្ហាញមុខអ្នកត្រូវឆ្នោតជាតិជាង៥៤លានបាត ផ្អើលប្រទេសថៃ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត