Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា មិនចាំបាច់កែនទ័ពបន្ថែមឡើយ ព្រោះមានកម្លាំងយោធាគ្រប់គ្រាន់​សម្រាប់ប្រយុទ្ធនៅ អ៊ុយក្រែន ហើយ

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoygu បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីមិនមានផែនការកែនទ័ពបន្ថែមទៀតនោះទេ ដោយសារតែបច្ចុប្បន្នកងកម្លាំងទីក្រុងមូស្គូគឺមានគ្រប់គ្រាន់ហើយសម្រាប់បន្តប្រតិបត្តិសឹកនៅអ៊ុយក្រែន ។

លោក Sergey Shoigu

លោក Shoygu បាននិយាយនៅក្នុងកិច្ចប្រជុំនៅទីក្រុងមូស្គូថា “យើងមិនចាំបាច់កែនកម្លាំងទ័ពបន្ថែមទៀតដើម្បីយកទៅប្រយុទ្ធជាមួយអ៊ុយក្រែននោះទេ ដោយសារយើងមានពលរដ្ឋជាង ៣៣៥,០០០ នាក់បានស្ម័គ្រចិត្តចូលបម្រើកងទ័ពជាមួយរុស្ស៊ី ចាប់តាំងពីដើមឆ្នាំមក ។

ទន្ទឹមនោះ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក៏ធ្លាប់បានលើកឡើងស្រដៀងគ្នានេះផងដែរថា រុស្ស៊ីក៏មិនត្រូវការទាហានស៊ីឈ្នួលបរទេសនោះដែរ ដោយសារតែរុស្ស៊ីមានជនជាតិខ្លួនឯងប្រមាណ ៣០ ម៉ឺននាក់បានចុះកិច្ចសន្យាស្ម័គ្រចិត្តចូលបម្រើយោធា ហើយសុទ្ធតែជាអ្នកស្នេហាជាតិ ។

គួរបញ្ជាក់ថា ក្នុងសង្គ្រាមរយៈពេលជិត ២០ ខែមកនេះ យោធារុស្ស៊ីបានបំបាក់ និងធ្វើឲ្យទ័ពអ៊ុយក្រែនចុះខ្សោយយ៉ាងខ្លាំង ជាពិសេសអ៊ុយក្រែនបានបាត់បង់កម្លាំងទ័ពចំនួន ៧១,០០០ នាក់ក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះនៃ “ប្រតិបត្តិការវាយបក” របស់ខ្លួន រួមជាមួយនឹងគ្រឿងសឹក ក៏ដូចជាសម្ភារៈដែលផ្តល់ដោយលោកខាងលិចជាច្រើនផ្សេងទៀតផងដែរ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ប៉ូឡូញ ឲ្យរថក្រោះខ្លារខិន Leopard មួយទឹកៗទៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម