ព័ត៌មានអន្ដរជាតិ
ប៉ូលិស ថៃ រឹបអូសវត្ថុតាងជាគ្រាប់ និងកាំភ្លើងពីផ្ទះក្មេងប្រុសដែលបាញ់ប្រហារនៅផ្សារទំនើបកណ្ដាលក្រុងបាងកក
ប៉ូលិសថៃនៅថ្ងៃពុធនេះបានបើកប្រតិបត្តិការឆែកឆេរផ្ទះជនសង្ស័យអាយុ ១៤ ឆ្នាំដែលជាប់ពាក់ព័ន្ធនឹងករណីបាញ់ប្រហារនៅផ្សារទំនើប Siam Paragon កណ្ដាលទីក្រុងបាងកកកាលពីថ្ងៃទី៣ ខែតុលា ហើយបានរកឃើញកាំភ្លើងខ្យល់ប្រើហ្គាសកម្លាំងខ្លាំងដាក់គ្រាប់ជ័រមួយដើម និងគ្រាប់កាំភ្លើងយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ។

ទន្ទឹមនោះ វត្ថុតាងដែលប៉ូលិសឆែកឆេររកឃើញនៅក្នុងផ្ទះល្វែងកម្ពស់ ២ ជាន់កន្លះដែលមានទីតាំងស្ថិតក្នុងផ្លូវ Soi Phetkasem 88/1 សង្កាត់ Bang Khae Nuea ខណ្ឌ Bang Khae កណ្ដាលទីក្រុងបាងកកមានដូចជា៖
-ប្រអប់សំបកគ្រាប់កាំភ្លើងទំហំ .២២ ចំនួន ៧ ប្រអប់
-គ្រាប់កាំភ្លើងទំហំ ៥.៥៦ ចំនួន ៣ គ្រាប់
-គ្រាប់កាំភ្លើងទំហំ .៤៥ ចំនួន ១ គ្រាប់
-ប្រអប់សំបកគ្រាប់កាំភ្លើងខ្លីចំនួន ៥ ប្រអប់
-ប្រអប់សំបកគ្រាប់កាំភ្លើងទំហំ .៣៥៧ ចំនួន ២ ប្រអប់

-ប្រអប់សំបកគ្រាប់កាំភ្លើងទំហំ ៩ មិល្លីម៉ែត្រ ១ ប្រអប់
-គ្រាប់កាំភ្លើងពិតទំហំ ៩ មិល្លីម៉ែត្រចំនួន ៤៩ គ្រាប់
-កាំភ្លើងខ្លីប្រើកម្លាំងហ្គាសដាក់គ្រាប់ជ័រឈ្មោះ BB Gun ពណ៌ទឹកប្រាក់ចំនួន ១ ដើម
-បង់ដាក់គ្រាប់កាំភ្លើងខ្លីប្រើកម្លាំងហ្គាស ពណ៌ខ្មៅ ចំនួន ១
-សន្លឹកក្រដាសផ្ទាំងស៊ីបសម្រាប់បាញ់ចំនួន ១ សន្លឹក
គួរបញ្ជាក់ថា ក្នុងហេតុការណ៍បាញ់ប្រហារនោះ មានជនបរទេស ២ នាក់បានបាត់បង់ជីវិត ដោយម្នាក់ជាជនជាតិចិន និងម្នាក់ទៀតជាពលករមីយ៉ាន់ម៉ា ខណៈមនុស្ស ៥ នាក់រងរបួសផងដែរ ហើយបើតាមចម្លើយសារភាពរបស់ជនសង្ស័យវ័យ ១៤ ឆ្នាំដែលបើកការបាញ់ប្រហារកាលពីល្ងាចថ្ងៃអង្គារ ទី៣ ខែតុលា គឺដោយសារតែរូបគេគិតថា មានអ្នកចង់លបវាយប្រហារមកលើខ្លួន ដូច្នេះក៏ដកកាំភ្លើងខ្លី Glock ស្វ័យប្រវត្តិ ៩ មិល្លីម៉ែត្រ បាញ់យកតែម្តង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ចម្លើយសារភាពរបស់ក្មេងប្រុស ដែលបាញ់ប្រហារនៅផ្សារទំនើប Siam Paragon កណ្តាលក្រុងបាងកក

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់