Connect with us

ព័ត៌មានអន្ដរជាតិ

តើក្មេងប្រុសដែល បាញ់ប្រហារនៅផ្សារ​ទំនើប កណ្តាលក្រុងបាងកក ត្រូវជាប់ទោសដែរឬទេ?

បានផុស

នៅ

យោងតាមការិយាល័យកិច្ចការយុត្តិធម៌ថៃ បានឲ្យដឹងថា ជនល្មើសនិង/ឬឧក្រិដ្ឋជន ជាកុមារនិងយុវជន គឺត្រូវបានវិនិច្ឆ័យដោយតុលាការអនីតិជននិងគ្រួសារក្នុងប្រទេសថៃ ហើយមិនឆ្លងកាត់ដំណើរការនីតិវិធីដូចមនុស្សពេញវ័យទេ។

(រូបថត៖ Viral Press)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​អង្គារទី​៣ខែ​តុលា ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​មាន​ការ​ភ្ញាក់​ផ្អើល ខ្មាន់​កាំភ្លើង​វ័យ​ក្មេង​ម្នាក់ ​បាន​បើក​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ផ្សារ​ទំនើប Siam Paragon កណ្តាល​ទីក្រុង​បាងកក ដោយបណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់បាត់បង់ជីវិត និង​៥​នាក់​រង​របួស។ ក្រោយ​មក​ ​គេ​ទម្លាយ​ថា ខ្មាន់​កាំភ្លើង​មាន​អាយុ​ត្រឹម​តែ​១៤​ឆ្នាំ​ប៉ុណ្ណោះ។

យោងតាមតុលាការអនីតិជននិងគ្រួសារ និងច្បាប់នីតិវិធីសំណុំរឿងអនីតិជននិងគ្រួសារឆ្នាំ២០១០, កុមារ​ត្រូវ​បាន​កំណត់​ថា​ជា​អ្នក​ដែល​មាន​អាយុ​មិន​លើស​ពី១៥ឆ្នាំ ​ខណៈ​យុវជនគឺ​សំដៅ​ទៅ​លើ​អ្នក​ដែល​មាន​អាយុ​ចន្លោះ​ពី១៥ទៅ១៨ឆ្នាំ។

ច្បាប់នេះ ក៏មានគោលបំណងស្តារនីតិសម្បទាកុមារនិងយុវជន ជាជាងដាក់ទណ្ឌកម្មពួកគេផងដែរ។

ចំពោះកុមារអាយុក្រោម១២ឆ្នាំដែលប្រព្រឹត្តបទល្មើស នគរបាលនឹងសហការជាមួយមន្ត្រីពាក់ព័ន្ធដើម្បី៖

  1. ស៊ើបអង្កេតនិងស្វែងរកការពិត មុននឹងដាក់ចេញគោលការណ៍ណែនាំ ដើម្បីការពារសុខុមាលភាពកុមារ។
  2. កោះប្រជុំ ដើម្បីរៀបចំផែនការស្តារនីតិសម្បទា និងការការពារសុខុមាលភាព ក៏ដូចជាសំណងសម្រាប់ជនរងគ្រោះផងដែរ។

ចំណែកសម្រាប់កុមារដែលមានអាយុពី១២ឆ្នាំដល់១៥ឆ្នាំ, ប៉ូលិសនឹងត្រូវជូនដំណឹងដល់ឪពុកម្តាយនិងមជ្ឈមណ្ឌលសង្កេតនិងការពារអនីតិជន មុននឹងធ្វើការស៊ើបអង្កេតហើយបង្កើតផែនការស្តារនីតិសម្បទា ក្នុងរយៈពេល៣០ថ្ងៃ។

កុមារនឹងត្រូវបញ្ជូនទៅតុលាការអនីតិជននិងគ្រួសារក្នុងរយៈពេល 24 ម៉ោង។ ប្រសិនបើមិនមានសេចក្តីសម្រេចណាមួយធ្វើឡើង តុលាការ​នឹង​៖

  1. ចេញការព្រមាន
  2. ដោះលែងជនល្មើសជាបណ្តោះអាសន្ន (ដោយមាន ឬគ្មានការធានា)
  3. បញ្ជូនទៅស្ថាប័នអប់រំ ឬបណ្តុះបណ្តាល
  4. ប្រគល់ការទទួលខុសត្រូវដល់បុគ្គលឬអង្គភាពណា ដែលតុលាការយល់ឃើញថាសមរម្យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ចម្លើយសារភាពរបស់ក្មេងប្រុស ដែលបាញ់ប្រហារនៅផ្សារទំនើប Siam Paragon កណ្តាលក្រុងបាងកក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម